វៀតណាមរកឃើញ អ្នកឆ្លងវីរុសកូរ៉ូណាទៀតហើយ ក្នុងនោះមានទារកដែលទើបតែកើតបាន ៣ ខែ
វៀតណាម៖ ទារកម្នាក់នៅក្នុងប្រទេសវៀតណាម ដែលទើបតែចម្រើនវ័យបាន ៣ ខែ ត្រូវបានក្រុមវេជ្ជបណ្ឌិតនៅទីនោះធ្វើតេស្តរកឃើញថាបានឆ្លងវីរុសកូរ៉ូណា ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ១៥ នាក់។
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានឱ្យដឹងថា ទារកដែលទើបតែមានវ័យ៣ខែនេះ បានឆ្លងវីរុសកូរ៉ូណាពីជីដូន។ យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ជីដូនរបស់ទារកដែលទើបនឹងកើតនេះ បានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី ៩ ខែកុម្ភៈ។ ហើយក្នុងនោះដែរ អ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១០នាក់ ត្រូវបានគេធ្វើតេស្តរកឃើញនៅភាគខាងជើងខេត្ត Vinh Phuc។
ស្របពេលដែលចំនួនអ្នកឆ្លងវីរុសកូរ៉ូណាចេះតែបន្តកើនឡើង អាជ្ញាធរនៅក្នុងប្រទេសវៀតណាមបានចេញវិធានការណ៍ថ្មី និងរៀបចំឱ្យរស់នៅដាច់ដោយឡែកគ្នាចំពោះពលរដ្ឋរបស់ខ្លួនរាប់រយនាក់ ដែលទើបវិលត្រឡប់ពីប្រទេសចិន ក្នុងនោះមាន ៩៥០នាក់ នៅជំរុំយោធាខាងក្រៅទីក្រុងហាណូយ និង ៩០០ នាក់ផ្សេងទៀត នៅកំពុងស្នាក់នៅកន្លែងបណ្តោះអាសន្នតាមព្រំដែន វៀតណាម-ចិន។
គួរបញ្ជាក់ផងដែរថា ក្រៅពីវីរុសកូរ៉ូណា ប្រទេសវៀតណាមក៏កំពុងប្រឈមនឹងបញ្ហាផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N6 ដែលត្រូវបានរកឃើញនៅកសិដ្ឋានជាច្រើននៅខេត្តភាគខាងជើងរបស់ខ្លួន។ ហើយអាជ្ញាធររបស់ប្រទេស វៀតណាមបានចេញប្រកាស ប្រមូលចាប់សត្វបក្សីរាប់ពាន់ក្បាលចេញពីកសិដ្ឋានជាច្រើន ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!