ពេលនេះ កម្ពុជាព្យាបាល ជនជាតិចិនកើតវីរុសកូរ៉ូណា បានជាសះស្បើយហើយ ចេញពីពេទ្យថ្ងៃនេះ! (មានវីដេអូ)

 
 

ព្រះសីហនុ៖ នេះបើយោងតាមរយៈសេចក្តីជាផ្លូវការ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានឲ្យដឹងថា បុរសជនជាតិចិនមួយរូប ដែលបានកើតមានជំងឺរលាកសួតប្រភេទថ្មី វីរុសកូរ៉ូណា នៅឯក្រុងព្រះសីហនុនោះ ត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យបានហើយ ក្រោយពីធ្វើតេស្តចំនួន៣លើក បង្ហាញនូវលទ្ធផលអវិជ្ជមាននៃវីរុសកូរ៉ូណា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គួររំឮកផងដែរថា កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅនេះ បុរសជនជាតិចិនរូបនេះ បានធ្វើតេស្តរកឃើញថាមាន ជំងឺវីរុសកូរ៉ូណាដំបូងបង្អស់នៅកម្ពុជា នៅឯក្រុងព្រះសីហនុ ហើយលោកក៏ត្រូវបានខាងក្រុមគ្រូពេទ្យជំនាញធ្វើការ ដាក់ឲ្យលោកស្នាក់នៅបន្ទប់អ្នកជំងឺដាច់ដោយឡែកពីអ្នកដទៃ ដើម្បីផ្តល់ការព្យាបាល និងពិនិត្យតាមដានស្ថានភាពជំងឺឲ្យបានដិតដល់បំផុត។

យ៉ាងណាមិញ ក្រោយពីធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីជាលើកទី៣មក បានបង្ហាញឲ្យឃើញថាបុរសជនជាតិចិនរូបនេះ បានជាសះស្បើយពីវីរុសកូរ៉ូណាហើយ លោកមានសុខភាពល្អប្រសើរមាំមួន និងអាចចេញពីមន្ទីរពេទ្យជួបជុំក្រុមគ្រួសារវិញបានដែរ។ ចំណែកឯសមាជិកគ្រួសារជនជាតិចិន៣នាក់ទៀតរបស់លោក ក៏ត្រូវបានរួចផុតពីការសង្កេតសុខភាពផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា​ក្រុមគ្រូពេទ្យជំនាញ ក៏ទាមទាញឲ្យបុរសជនជាតិចិនរូបនេះ នៅតែបន្តថែរក្សាអនាម័យ និងការពារថែទាំសុខភាពឲ្យខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំផងដែរ៕

សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា

បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា

បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា

បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា

បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម