ចូលមកដល់ខែថ្មីមិនទាន់បានប៉ុន្មានផង ទីក្រុងស៊ីដនីរបស់អូស្ត្រាលី ជួបគ្រោះទឹកជំនន់ ដោយសារភ្លៀងធំ ដែលមិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំនេះ
អូស្ត្រាលី៖ ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបានរងគ្រោះ ដោយសារភ្លៀងធ្លាក់ខ្លាំងបំផុត និងមិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំនេះ ដែលនាំមកនូវទឹកជំនន់និងភាពច្របូកច្របល់ ក្នុងការធ្វើដំណើរ។ ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា បរិមាណទឹកភ្លៀង៣៩១.៦មីលីម៉ែត្របានបង្អុរ ក្នុងរយៈពេល៤ថ្ងៃមកហើយ និងអាចបង្កជាទឹកជំនន់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
ផ្ទះប្រមាណណ១០ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែភ្លៀងក៏បានជួយពន្លត់ភ្លើងឆេះព្រៃ អស់ជាច្រើនកន្លែង ដែលបានបំផ្លិចបំផ្លាញរដ្ឋ New South Wales ក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្នុងចំណោមនោះ ភ្លើងឆេះព្រៃក្នុងតំបន់ Currowan ដែលបានឆេះអស់រយៈពេល៧៤ថ្ងៃ នៅជុំវិញទីក្រុង Shoalhaven បានបំផ្លាញអស់ជិត៥០០,០០០ហិកតានិងផ្ទះ៣១២ខ្នង។
ការិយាល័យឧតុនិយម (BoM) បានព្រមានថា តំបន់ដែលបានរងគ្រោះដោយសារភ្លើងឆេះ អាចងាយនឹងជន់លិច ហើយទឹកដែលមានល្បឿនលឿន អាចហូរនាំកម្ទេចកំទីបានច្រើន។ ជំនន់ទឹកភ្លៀងដ៏ធំនេះ ក៏បានបំពេញបន្ថែមនូវការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ដែលកំពុងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតជាច្រើនឆ្នាំ។ ឥឡូវនេះ ការព្រមានពីអាកាសធាតុដ៏ធ្ងន់ធ្ងរកំពុងកើតមាននៅតាមឆ្នេរនៃរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនបំផុត នៅអូស្ត្រាលី។
នៅស៊ីដនីតែឯង យ៉ាងហោចណាស់មានមនុស្ស២០០នាក់ត្រូវបានសង្គ្រោះ ដោយសេវាកម្មបន្ទាន់ កាលពីចុងសប្ដាហ៍។ មនុស្សជាច្រើនបានរងរបួស ក្នុងនោះមានមនុស្សបួននាក់ ដែលជាប់ខាងក្នុងរថយន្ត ដែលត្រូវដើមឈើរលំសង្កត់ នៅកណ្ដាលទីក្រុង កាលពីរសៀលថ្ងៃអាទិត្យ។ នៅព្រឹកថ្ងៃចន្ទ សេវាកម្មបន្ទាន់កំពុងស្វែងរកបុរសម្នាក់ ដែលគេជឿថា ត្រូវបានធ្លាក់ពីលើស្ពាន ជាមួយរថយន្តរបស់គាត់។ សេវាកម្មផ្លូវដែកនិងសាឡាងនៅស៊ីដនី ក៏រងផលប៉ះពាល់ដែរ ហើយសាលារៀនជាច្រើនកន្លែងត្រូវបានបិទទ្វារផងដែរ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!