ទាហានថៃ ដែលបាញ់សម្លាប់គេឯង ស្លាប់២៥នាក់ ពេលនេះ ប៉ូលីសបាញ់សម្លាប់ហើយ ហើយនេះជាសារដែលរូបគេ បង្ហោះមុនស្លាប់!

 
 

ថៃ៖ ក្រោមប្រតិបត្តិការ ស្វែងរកទាហានថៃម្នាក់ ដែលដើរបាញ់ មេបញ្ជាការ និងអ្នកដំណើរ ដែលស្លាប់អស់២៥នាក់ ពេលនេះ ក្រុមកម្លាំង បានរកឃើញ និងសម្លាប់ចោលតែម្តង នាពេលព្រឹក ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២០ នៅផ្សារទំនើបមួយកន្លែង ដែលស្ថិតក្នុង Nakhon Ratchasima។

ចំពោះទាហានថ្លើមធំម្នាក់នេះ មានឈ្មោះថា  Jakraphanth Thomma  បានធ្វើការបាញ់សម្លាប់ មេបញ្ជាការម្នាក់ និង អ្នកដំណើរ ដែលរបាយការណ៍នាព្រឹកនេះ មានអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួសក៏ឡើងដល់៣១នាក់ផងដែរ។ ហើយគេសន្និដ្ឋាន នឹងមានអ្នកស្លាប់បន្តបន្ទាប់ទៀត ដោយសារតែ ស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរពេក។

ក្នុងនោះដែរ មកទល់ពេលនេះ ទោះបីបានសម្លាប់ទាហានម្នាក់នេះក៏ដោយ ក៏ក្រុមកម្លាំង មិនទាន់ប្រមូលរកហេតុផល ថាតើមូលហេតុអ្វី បានជា ទាហានរូបនោះ បែរជាដើរសម្លាប់គេឯង នៅក្នុងផ្សារទំនើប ឡើងអនាធិបតេយ្យយ៉ាងដូច្នេះ។ ប៉ុន្តែក្រុមកម្លាំង ក៏បានឃើញ រូបគេបង្ហោះសារជាច្រើន នៅក្នុងហ្វេសប៊ុក ក្រោយពីធ្វើការបាញ់ប្រហាររួច ដែលសរសេរថា៖

សាររបស់ទាហានថៃ 

ទាហានថៃម្នាក់

ទាហានថៃម្នាក់

ទាហានថៃម្នាក់

រូបភាព ដែលផ្អើលកាលយប់មិញ

រូបភាព ដែលផ្អើលកាលយប់មិញ

រូបភាពព្រឹកមិញ ដែលប៉ូលីសធ្វើការបាញ់សម្លាប់ ទាហានថៃម្នាក់

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម