យូរៗជុំគ្នាម្ដង ក្រុមស្រីស្អាតទាំង៥ ដើរលេងជាមួយគ្នា បានដឹងថាសប្បាយប៉ុណ្ណា
ថៃ៖ អ្នកណាមិនស្គាល់ពីក្រុមស្រីស្អាតទាំង ៥ ដែលពួកគេសុទ្ធសឹងតែជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ រួមទាំងអ្នកទាំងនោះក៏ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាផងដែរ ដែលមានដូចជា Mint Chalida Taew Natapohn Mew Nittha Toey Jarinporn និង Matt Peeranee ដែលអ្នកទាំង ៥នាក់នេះ តែងតែមានរូបភាពគួរឱ្យស្រលាញ់ជាមួយគ្នា មិនថាពេលទៅចូលរួមនៅក្នុងពិធី ឬ ទៅកម្សាន្តនៅកន្លែងណាមួយនោះទេ ។
កាលពីពេលថ្មីៗនេះ ក្រុមស្រីស្អាតទាំង ៥ នាក់ នេះ បាននាំគ្នាទៅចូលរួម នៅក្នុងកម្មវិធីរត់ប្រណាំង Charity Infinity Run លើកទី ៥០ នៅឯ ឈៀងរ៉ាយ ប៉ុន្តែមុនដល់ថ្ងៃពីធីមួយថ្ងៃ តារាសម្ដែងស្រី ទាំង ៥ រូបនេះ បានចំណាយពេលវេលា ដើរលេងកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយទៀតផង។
នៅក្នុងការកម្សាន្ត ឃើញថា ពួកគេ បានចូលវត្តធ្វើការបន់ស្រន់ ហើយ ពួកគេក៏មានការធ្វើដំណើរកម្សាន្តដោយជិះទូកនៅតាមដងទន្លេ ដើម្បីមើលបរិយាកាសមាត់ទឹកដ៏ស្រស់ស្អាត ជាមួយនឹងការតែងខ្លួនក្នុងសម្លៀកបំពាក់យ៉ាងឡូយឆាយផងដែរ។
អ្វីដែលកាន់តែសំខាន់នោះគឺ ស្វាមីរបស់តារាសម្ដែងស្រី Mew Nittha លោក Saint ក៏បានរួមដំណើរកម្សាន្តមួយនេះដែរ និងបានធ្វើជាស្វាមីល្អបំផុតរបស់ Mew ក្នុងការមើលថែរក្សាចំពោះភរិយារបស់ខ្លួន នៅគ្រប់ទីកន្លែង ក៏ដូចជា ដើរតួជាអ្នកថតរូប សម្រាប់ដំណើរកម្សាន្តមួយនេះផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!