ភាគី នី មុនីនាថ និង សុធាពិសិដ្ឋ បក​ស្រាយ​រឿង​លួច​ភ្ជាប់​ពាក្យ​ស្ងាត់ៗ

 
 

រសៀល​នេះ ភាគី​តារា​សម្ដែង ​កញ្ញា នី មុន្នីនាថ និង ​លោក សុធាពិសិដ្ឋ បាន​ចេញ​មុខ​បក​ស្រាយ​ព្រម​គ្នា​ចំពោះ​ព័ត៌មាន​លើក​ឡើង​ថា អ្នក​ទាំង​ពីរ​លួច​ទៅ​ភ្ជាប់​ពាក្យ​ស្ងាត់ៗ។ បញ្ហា​នេះ​ កើត​ឡើង​ពី​ភាព​មិន​ស៊ី​សង្វាក់​គ្នា​របស់​អ្នក​ទាំង​ពីរ​ ជាមួយ​ស្ប៉នស័រ ​ប៉ុណ្ណោះ។


ភាគី​ខាង​ប្រុស​ ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ពី​បញ្ហា​នេះ​ទេ ដោយ​យល់​ថា អាជីព​សិល្បៈ​មិន​អាច​គេច​ចេញ​ពី​ការ​ចុះ​ផ្សាយ​ព័ត៌មាន​។ តារា​ម៉ូដែល​រូប​នេះ​បាន​ប្រាប់​មក​កាន់ ​Sabay ថា៖ ” ប្រហែល​ជា​មក​ពី​ខ្ញុំ​ឧស្សាហ៍​ដើរ​ជាមួយ អានាថ និង ​ថត​រឿង​ជាមួយ​គ្នា​ញឹកញាប់​ហើយ​មើល​ទៅ ទើប​មាន​ការ​យល់​ច្រឡំ​ដូច្នេះ”។

ស្ថិត​ក្នុង​សំលៀក​បំពាក់​បែប​កូន​កំលោះ​ក្រមុំ ការ​បង្ហាញ​ភាព​ស្និទ្ធស្នាល អម​ដោយ​ចំណង​ជើង​ធំៗ​ថា “សុធាពិសិដ្ឋ និង នី មុនីនាថ លួច​ភ្ជាប់​ពាក្យ​ស្ងាត់ៗ” អ្នក​ទាំង​ពីរ ពិត​ជា​ពិបាក​គេច​ចេញ​ពី​ការ​យល់​ច្រឡំ​មិន​ខាន​ឡើយ។ ម្យ៉ាង​ទៀត បើ​យោង​តាម​ចំណង​ជើង​លើ​គ្រប​មុខ ហាក់​ដូច​ជា​បង្ហាញ​​ភាព​ប្រាកដ​ប្រជា​ចំពោះ​ព័ត៌មាន​នេះ។

“បើ​និយាយ​ប៉ុណ្ណឹង​ហើយ​គេ​មិន​ជឿ​ទៀត មាន​តែ​បង​ខល​ទៅ​សួរ អានាថ ខ្លួន​ឯង​ហើយ ទើប​ដឹង​ការ​ពិត​ក្នុង​រឿង​នេះ”។ តារា​រូប​នេះ​មិន​ដឹង​ថា ព័ត៌មាន​ខាង​លើ​នេះ​ធ្លាយ​ចេញ​ដោយ​របៀប​ណា​នោះ​ទេ ព្រោះ​កាល​និយាយ​គ្នា​នោះ ត្រឹម​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។


ដោយ​ឡែក​តារា​សម្ដែង​ពូកែ​បង្ហូរ​ទឹក​ភ្នែក​ កញ្ញា នី មុនីនាថ មិន​បាន​បក​ស្រាយ​ដោយ​ផ្ទាល់​ពី​បញ្ហា​នេះ​ទេ ដោយ​លេខ​ទូរស័ព្ទ​ដៃ​របស់​នាង ត្រូវ​បាន​ម្ដាយនាង​ជា​អ្នក​ទទួល។ ម្ដាយ​តារា​រូប​នេះ បាន​បដិសេធន៍ថា  កូន​អ្នក​​ស្រី​​​​គ្មាន​ភ្ជាប់​ពាក្យ​ឯណា​ទេ។

“បើ​កូន​ស្រី​​ខ្ញុំ​ភ្ជាប់​ពាក្យ​មែន​នោះ មិន​ចាំ​បាច់​លាក់លៀម​លួច​ធ្វើ​ស្ងាត់ៗ​អី​នោះ​ទេ។ ព្រោះ​គ្មាន​អី​ត្រូវ​លាក់​សោះ!”។ អ្នក​ស្រី​ស្នើ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​មក​លើ​កូន​ស្រី​របស់​ខ្លួន​បន្ត​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជាប្រិយភាព​របស់​នាង​ផង​ដែរ៕

ប្រភព​:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម