ទាក់ទងគ្នាស្ងាត់ៗក៏បានដែរ សំខាន់ឱ្យតែច្បាស់លាស់ជាមួយគ្នា
អ្នកខ្លះគិតថា ទាក់ទងគ្នាស្ងាត់ៗពិបាកទទួលយកណាស់ ព្រោះគេ Private ជាមួយយើងបាន គេក៏អាច Private ជាមួយអ្នកផ្សេងបានដូចគ្នាដែរ ការទាក់ទងគ្នាស្ងាត់ៗ បែកក៏ស្ងាត់ ឈឺចាប់ក៏ស្ងាត់ដូចគ្នា ដូច្នេះហើយ ការ Private សុទ្ធតែជារឿងដែលមិនអាច ជឿជាក់ និងទុកចិត្តគ្នាបាន។
ប៉ុន្តែសម្រាប់ស្នេហាស្មោះ ការស្រឡាញ់ពិតប្រាកដ គេនឹងមិនខ្វល់ទេថា ស្រឡាញ់គ្នា ទាក់ទងគ្នាស្ងាត់ៗ ឬបើកចំហនោះទេ សំខាន់ឱ្យតែច្បាស់លាស់នឹងគ្នា ស្រឡាញ់គ្នាពិតប្រាកដ មានចិត្តស្មោះចំពោះគ្នា។ ទាក់ទងគ្នា ស្រឡាញ់គ្នា មិនបាច់ខ្វល់ពីអ្នកណាឡើយ ឱ្យតែយើងប្រាកដប្រជាជាមួយដៃគូ ចេះគិត មានចិត្តតស៊ូប្រឹងប្រែងជាមួយគ្នា ប្រាកដជាមានអនាគតមួយដ៏ប្រសើរ។
មិនបាច់ខ្វល់ទេថា គេដឹង ឬមិនដឹង អាចបង្ហាញមុខ ឬបណ្ដើរគ្នាចេញមុខឬក៏អាច សំខាន់ឱ្យតែយើង និងដៃគូអាចជឿជាក់ និងទុកចិត្តគ្នាបាន ដូច្នេះទំនាក់ទំនងមួយនឹងមិនបែកបាក់ប្រេះឆាឡើយ។ ដូចពាក្យគេថា " ស្ងាត់ៗរៀបការ ប្រសើរជាងបណ្ដើរគ្នាផ្អើលអស់ញាតិសារ តែចុងក្រោយមិនដឹងឯណាឯណី " ។
មនុស្សខ្លះ ទាក់ទងគ្នា បណ្ដើរគ្នា ញាតិមិត្តដឹងឮ តែចុងក្រោយនៅតែមិនអាចបន្ត នៅតែបែកគ្នាដដែល ព្រោះតែគ្មានភាពច្បាស់លាស់ ទាក់ទងគ្នាដើម្បីតែកំដរអារម្មណ៍ មិនមានភាពប្រាកដប្រជា មិនចេះជឿជាក់ និងទុកចិត្តគ្នា។ ចំណែកអ្នកខ្លះទៀត គេទាក់ទងគ្នាស្ងាត់ៗ មិនដែលបង្ហាញ ឬបង្អួតអ្នកដទៃទេ តែគេក៏ច្បាស់លាស់ ស្ងាត់ៗគេក៏មានគ្រប់យ៉ាង ស្ងាត់ៗគេក៏ដឹកដៃគ្នាចូលរោងការ នេះទើបហៅថា ស្នេហាយូរអង្វែង។ ដូច្នេះហើយ មិនថាទាក់ទងគ្នាជាលក្ខណៈស្ងាត់ៗ ឬបើកចំហទេ សំខាន់បំផុតគឺ ច្បាស់លាស់ និងចេះជឿជាក់ ទុកចិត្តគ្នា៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!