គាត់នេះហើយ ជាជាងគំនូរជើងចាស់ ដែលគូរស្លាកយីហោតាមរោងកុនធំៗក្នុងស្រុកខ្មែរ ពេលនេះ ទឹកដៃលោកតា នៅតែ...(មានវីដេអូ)

 
 

ភ្នំពេញ​៖ ជាការពិតប្រសិន​បើ​យើងងាក​ត្រ​ឡប់​បក​ក្រោយ​វិញ​បន្តិច​ ក្នុង​អំឡុង​ឆ្នាំ​៨០ ពេលនោះ​ប្រទេសកម្ពុជា​​យើង​ មិន​ទាន់​មាន​ការ​​ជ្រៀប​ចូល​នៅ​​បច្ចេក​វិទ្យា​ជឿន​លឿន ដូច​ពេល​បច្ចុប្បន្ននេះ​ទេ​។ ហើយគេ​សង្កេត​ឃើញ​ថា ​រាល់​រូប​ភាព​ក៏​ដូច​ជាផ្ទាំង​ផ្សព្វផ្សាយទាំង​អស់​​ដែល​គេ​ប្រើប្រាស់​​ក្នុង ការ​​ផ្សព្វផ្សាយខ្សែភាពយន្ត​​ថ្មី​ៗ នៅតាម​រោងកុននានា ក្នុង​រាជធានី​ភ្នំពេញ​នេះ​​ភាគ​ច្រើន​គឺ​សុទ្ធសឹង​តែ​ត្រូវ​បាន​គូរឡើង​ ដោយ​ដៃផ្ទាល់របស់​ជាង​គំនូរ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាង​គំនូរ​វត្ត​ភ្នំ​

ជាង​គំនូរ​វត្តភ្នំ​

ក៏​ប៉ុន្តែ​ក្នុង​ពេលបច្ចុប្បន្ន​នេះ ដោយ​សារតែ​ការ​វិវត្តន៍​នៃ​សម្ភារៈទំនើបៗជា​ច្រើន ​ដែល​កាន់​តែ​បង្ក ​នៅ​ភាព​ងាយ​ស្រួល​នោះ​គេ​ក៏​លែង​និយមនៅ ​​ការ​គូររូប​​ដោយ​ដៃតទៅ​ទៀត​ តែ​ប្រែ​មក​ជា​ការ​គូរ​រូប ​បែប​លក្ខណៈឌី​ជីថលវិញ​។ ដូច្នេះ​ហើយ​បាន​ជា ​គំនូរដែលគូរ​ដោយ​ដៃ ​ដូច​កាល​ពីសម័យមុន​​មិន​សូវ​ជា ​លេច​​វត្តមាន​នៅ​តាម​រោង​កុន​ទំនើបៗ​ក៏​ដូច​ជា​តាម​ផ្ទាំង​ផ្សព្វផ្សាយ​នានា នៅ​តាម​ទី​សាធារណៈ ​តទៅទៀត​​នោះទេ។

ជាង​គំនូរ​វត្តភ្នំ​

​ដោយ​ហេតុ​តែ​ក្តី​ស្រលាញ់​ និង​​ទេពកោសល្យខាង​​ផ្នែកគូរ​​គំនូរ​ក៏​ដូច​ជា​​ការសរសេរ​អក្សរ​​ឆ្លាក់នេះ ​តាំង​តែ​ពី​តូចៗ​មកទើប​លោកតា​​​​កែ​វ​ សាន់ ដែលអ្នក​គាំទ្រ​នៅ​ស្នា​ដៃ​របស់ ​លោកតា​​ភាគ​ច្រើន​ស្គាល់​លោកតា តាម​រយៈនាម​ថា ជាង​គំនូរ​វត្ត​ភ្នំ រូប​នេះ​ នៅ​តែ​បន្ត​នៅ​អាជីពមួយ​​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ បើ​ទោះ​ប្បី​ជា​ពេល​បច្ចុប្បន្ន​នេះ ​លោក​មាន​វ័យ​៨៣​ឆ្នាំ​​ទៅ​ហើយ​យ៉ាង​ណា​ក្តី​ក៏​លោកតា​មិន​បោះ​បង់​អាជីព ដែល​លោកតា​ស្រលាញ់តាំង​ពី​ក្មេង​ ​​មួយ​នេះ​ចោល​​ដែរ។  

ជាង​គំនូរ​វត្តភ្នំ​

​គួរ​បញ្ជាក់​ផង​ដែរថា​លោកតា ​​កែ​វ​ សាន់ ​ប្រកប​របរ​នេះតាំងពី​​អំឡុងជំនាន់​​ឆ្នាំ១៩​៨០ រហូត​ដល់​ឆ្នាំ​១៩៩៣ ដោយ​ក្នុ​ង​អំឡុង​ពេល​នោះ​គឺ ​លោក​​តាតែងតែត្រូវ​បាន ​ហៅ​ឲ្យទៅ​​​គូរ​គំនូរ​ផ្សព្វផ្សាយពាណិជ្ជកម្ម​នៅ​តាម​រោងកុន​ល្បី​ៗ​ជា​ច្រើន ​មាន​ដូច​ជា​រោង​កុនហាវ៉ៃ រោង​កុន​កាពីតូល រោង​កុនលុច្ស រោង​កុន​បាយ័ន រោង​កុន​វិមាន​សួរស្តី​ រោង​កុនមេគង្គ រោង​កុនអង្គរ រោង​កុនភ្នំពេជ្រ រោង​កុនសូរិយា និង​រោង​កុន​ជា​ច្រើន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ នា​សម័យនោះផង​ដែរ។

ជាង​គំនូរ​វត្តភ្នំ​

ក៏​ប៉ុន្តែ​ក្រោយ​មក ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣​ លោកតា​ក៏​បាន​ឈប់​​ពី​អាជីព​គូរគំនូរនៅ​តាម​រោងកុន​នេះ ក៏​ព្រោះ​តែ​ក្នុង​ពេល​នោះ ​រោង​កុន​ភាគ​ច្រើន​ត្រូវ​បាន ឈប់​ដំណើរ​ការ​តទៅ​ទៀត ​ ដូច្នេះ​ហើយ​ទើបបាន​ជា ​​​លោកតា​ងាក​មក​បើក​ហាង ​និង​តំឡើង​ស្លាក​យីហោផ្ទាល់​ខ្លួន​​​វិញ។ នៅ​អំឡុង​ឆ្នាំ​២០០៤ ទៅ​២០០៥ ដោយ​សារតែ​មាន​ វត្តមាន​កុំ​ព្យូរទ័រនិង​សម្ភារៈទំនើប​ៗ​ជា​ច្រើន​លេច​ឡើង​​ជា​ហូរ​ហែរនៅ ​ក្នុង​ប្រទេសកម្ពុជា​ ដែល​នាំ​ឲ្យ​ការ​​គាំទ្រនៅ​គំនូរ ​ដែល​គូរ​ដោយ​ផ្ទាល់​ដៃ​នេះ​ក៏​ចាប់​ផ្តើមមាន​ការ​ធ្លាក់​ចុះ។ ដោយ​មើល​ឃើញ​ថា​ទីផ្សារ​មិន​អំណោយ​ផល ដូច្នេះ​ហើយ​​ក្នុង​ពេល​នោះ​លោកតា ​ក៏​បាន​សម្រេច​ចិត្ត​បិទ​ទ្វារហាង​​តែម្តង​។

ជាង​គំនូរ​វត្តភ្នំ​

ផ្អាក​បាន​មួយ​រយៈក្នុង​ឆ្នាំ​២០១៦លោកតា​ កែ​វ​ សាន់ ក៏​បាន​វិល​ត្រឡប់​មក​កាន់ ​អាជីព​នេះ​ឡើង​វិញ​ដោយ ​ក្នុង​ពេល​នោះ​លោក​អ៊ុំ​បាន​ដាក់​តុ​តូច​មួយ​នៅ​ខាង​ក្រៅ​នៃ​ផ្សារ​ធំថ្មី​ដែល​មុខ​របរ​នេះ​ក៏​បាន ​ជាប់​រហូត​មក​ទល់​នឹង​​ពេល​បច្ចុបន្ននេះ​​។ បើ​ទោះ​ប្បី​លោកតា​បាន​ឃ្លាត​ឆ្ងាយពី ​អាជីព​នេះ​ជិត​១៥​ឆ្នាំ​ទៅ​ក៏ពិត​មែន ​តែ​នៅ​ពេល​ដែល​វិល​ត្រឡប់​មក​វិញ ទឹក​ដៃ​នៃ​កា​រគូរ​រូប​នឹ​ង​អក្សរ​របស់​លោក​តា ​នៅ​តែ​ទាក់​ទាញ​និង ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​មុន​ដដែល​។  

ជាង​គំនូរ​វត្តភ្នំ​

​ជាមួយគ្នា​នេះ​ដែរ​លោក​តា ក៏​​​បាន​លើក​ឡើងផង​ដែរ​ថា​​បច្ចុប្បន្ន​នេះ​វ័យ​របស់​លោក​ក៏​កាន់​តែ​ទៅ​មុខ ​ហើយ​អ្វី​ដែល​សោកស្តាយ​នោះ​​គឺ​​លោក​មិន​ចង់​​ឲ្យ​បាត់​បង់​នៅចំណេះ​និង​ជំនាញ​ដែល​លោក​មាន នៅ​ពេល​​នេះ​​ទៅ​ដោយ​ទទេរៗ​នោះ​ទេ។ ដូច្នេះហើយ​ទើប​វិចិត្រ​ករ​រូប​នេះ ​ក៏សូម​សំណូម​ពរ​ដល់​អ្នក ​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ជំនាញ​នេះ​អាច​មក​ ទាក់​ទង​រៀន​ពី​រូប​លោក​បាន​ ​ហើយ​លោក​តា​ក៏​នឹង ​ទទួល​បង្រៀន​ដោយ​​ឥត​គិត​ថ្លៃផងដែរ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម