ទឹកចិត្តម្ដាយ! លោកយាយវ័យ ៩០ ឆ្នាំមើលថែកូនប្រុសដែលឆ្លងវីរុសកូរ៉ូណានៅពេទ្យ ខណៈអ្នកផ្សេងទៀតមិនហ៊ានចូលជិត

 
 

ចិន៖ ដោយសារតែ វីរុសកូរ៉ូណាហាក់កំពុងផ្ទុះខ្លាំង ព្រមទាំងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ទើបធ្វើឲ្យមនុស្សជាច្រើនមានការភិតភ័យ ហើយបានព្យាយាមនៅឆ្ងាយពីអ្នកផ្ទុកមេរោគ។ មានពេលខ្លះសូម្បីតែសាច់ញាតិខ្លួនឯងដែលដេកឈឺនៅពេទ្យ ក៏មិនហ៊ានទៅសួរសុខទុក្ខផង។

ទោះជាយ៉ាងណាក៏ដោយ កត្តាទាំងអស់នេះមិនមែនជាឧបសគ្គសម្រាប់លោកយាយវ័យ ៩០ ឆ្នាំឡើយ ពោលគឺលោកយាយបានទៅមើលថែ និងសួរសុខទុក្ខកូនប្រុសរបស់លោកយាយ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួតប្រភេទថ្មី 2019-nCoV នៅឯមន្ទីពេទ្យមួយកន្លែង ដោយពុំខ្លាចពីការឆ្លងរាលដាល។

អ្នកជំងឺនៅមន្ទីរពេទ្យ

តាមការឲ្យដឹងពីវេជ្ជបណ្ឌិតម្នាក់ ដែលជួបលោកយាយវ័យចំណាស់ខាងលើ នៅពេលលោកយាយមកពិនិត្យសុខភាពតែម្នាក់ឯង។ ដោយសារតែពុំឃើញមានសមាជិកគ្រួសារណាម្នាក់មកជាមួយ លោកវេជ្ជបណ្ឌិតក៏កើតចម្ងល់ថា ហេតុអ្វីមិនឃើញមានសាច់ញាតិមកជាមួយ។ ភ្លាមៗនោះ លោកយាយបានប្រាប់វិញថា ចាប់តាំងពីរូបគាត់បានមកមើលថែកូនប្រុសដែលមានផ្ទុកវីរុសមក មិនមានសមាជិកគ្រួសារណាហ៊ានមកជួប និងសួរសុខទុក្ខពួកគាត់នោះទេ។

ក្រោយពេលពិនិត្យរួចរាល់ លោកយាយបានសុំប៊ិចមួយដើម និងក្រដាសមួយសន្លឹកពីគិលានុបដ្ឋាយិកាម្នាក់ ដើម្បីសរសេរសំបុត្រលើកទឹកចិត្តកូនប្រុសរបស់គាត់។ ក្នុងនោះលោកយាយបានសរសេរថា៖

លោកយាយវ័យ ៩០ ឆ្នាំ

ជាចុងក្រោយមុនពេលចាកចេញ លោកយាយបានស្នើឲ្យគិលានុបដ្ឋាយិកាម្នាក់ជួយគាត់ ដើម្បីផ្ទេរប្រាក់មួយចំនួនទៅកូនប្រុសរបស់គាត់ សម្រាប់ទិញរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃផងដែរ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម