ជាតិមុន ធ្វើបុណ្យអី? បានជាតិនេះ អាចបណ្ដើរប្រពន្ធ២នាក់ ក្នុងពេលតែមួយ ឡើងសន្តិភាព

 
 

ថៃ៖ កាលពីពេលថ្មីៗនេះ បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ អំពីបុរសជនជាតិថៃមួយរូប ឈ្មោះ Anon តែងតែបង្ហោះរូបថតជាមួយនារី២នាក់ ទៅគ្រប់ទីកន្លែង ក្នុងពេលតែមួយ ធ្វើឲ្យអ្នករាល់គ្នា ឃើញហើយងឿងឆ្ងល់យ៉ាងខ្លាំង។ ក្នុងនោះដែរ យោងតាមប្រភពបានបញ្ជាក់ថា តាមពិតទៅ នារី២នាក់ ដែលបុរសរូបនោះ បានបណ្ដើរគឺជា ប្រពន្ធរបស់លោកទាំង២នាក់ ដែលសុទ្ធតែជាស្រីក្មេង មានសម្រស់ស្រស់ស្អាត សាច់សខ្ចី មិនចាញ់គ្នានោះទេ។

ជាមួយគ្នានេះដែរ អ្វីដែលមិននឹកស្មានមិនដល់នោះគឺ ប្រពន្ធស្អាតទាំង២នាក់នោះ ហាក់ដូចជាមានចិត្តធម៌ណាស់ មិនខឹងប្ដីដែលមានប្រពន្ធច្រើនទេ តែផ្ទុយទៅវិញ ពួកនាងទាំង២បែរជា ចេះយល់ចិត្ត មើលថែថ្នាក់ថ្នមស្វាមី ស្មើដៃគ្នាតែម្ដង។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម បានធ្វើឲ្យបណ្ដាមិត្តៗយុវវ័យក្នុងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលគ្រប់គ្នា និងបញ្ចេញមតិថា មិនដឹងបុរសរូបនោះ ធ្វើបុណ្យប៉ុន្មានជាតិទេ ទើបបានជួបប្រពន្ធចិត្តធម៌ទាំង២នេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

បុរសប្រពន្ធ២

បុរសប្រពន្ធ២

ប្រពន្ធក្មេងទាំង២

បុរសប្រពន្ធ២

បុរសប្រពន្ធ២

បុរសប្រពន្ធ២

បុរសប្រពន្ធ២

ប្រពន្ធក្មេងទាំង២

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម