ជិះយន្តហោះបានពាក់កណ្ដាលផ្លូវ បុរសម្នាក់ស្រែកថាគេមានផ្ទុក «វីរុសកូរ៉ូណា» ផ្អើលគេឯងអស់

 
 

កាណាដា៖  អ្នកដំណើរម្នាក់បានស្រែកនៅលើយន្ដហោះថាខ្លួនមានផ្ទុកវីរុសកូរូ៉ណា បានធ្វើឲ្យអ្នករួមដំណើរភិតភ័យជាខ្លាំង ខណៈយន្ដហោះកំពុងហោះបានពាក់កណ្កាលផ្លូវ។

ជើងហោះហើរមួយពី Toronto ទៅ Jamaica ផ្ទុកអ្នកដំណើរ  ២៤៣នាក់ត្រូវបង្ខំហោះត្រឡប់ទៅកាន់ទីតាំងដើមវិញ ដោយសារទង្វើអ្នកដំណើម្នាក់ឈ្មោះ  James Potok វ័យ ២៨ ឆ្នាំ​ ដែលរូបគេបាននិយាយនៅលើយន្ដហោះថា៖

James Potok

លោក James Potok

ភ្លាមៗបុគ្គលិកបម្រើការនៅលើយន្ដហោះបានពាក់ម៉ាស និងស្រោមដៃឲ្យលោក Potok ព្រមទាំងនាំលោកចេញពីកៅអី។ ក្រោយមកលោក Potok បាននិយាយទៀតថា៖ 

James Potok

លោក James Potok

អ្នករួមដំណើរម្នាក់ឈ្មោះ Julie-Anne Broderick បានបង្ហោះសារនៅលើហ្វេសប៊ុកថា «គាត់ធ្វើពុតជាមានផ្ទុកវីរុស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយថតវីដេអូបង្ហោះលើយូធូប» ។ នាងក៏បានលើកឡើងពីអារម្មណ៍ខកចិត្តថា «យើងពិតជាសោកស្ដាយណាស់ដែលត្រូវខាតថ្ងៃវិស្សមកាលចំនួនមួយថ្ងៃព្រោះយន្ដហោះត្រូវហោះបកទៅ Toronto វិញ»។

យ៉ាងណាមិញ ក្រោយពីត្រលប់មកដល់អាកាសយានដ្ឋាន Pearson ក្នុងទីក្រុង Toronto វិញ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឲ្យលោក Potok រកមិនឃើញមានផ្ទុកវីរុសកូរ៉ូណានោះទេ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម