សត្វចិញ្ចឹមនៅ វូហាន ជាង ៥០,០០០ក្បាល អាចងាប់ព្រោះអត់ចំណី ខណៈម្ចាស់ត្រូវបានជម្លៀសចេញពីទីក្រុង

 
 

ចិន៖ សត្វចិញ្ចឹមប្រមាណ ៥០,០០០ក្បាល ត្រូវជាប់នៅទីក្រុង វ៉ូហាន ខេត្តហ៊ូបុី បន្ទាប់ពីម្ចាស់ត្រូវបានគេជម្លៀសចេញពីទីក្រុងបណ្ដោះអាសន្ន ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសថ្មី។ ហើយម្ចាស់ទាំងអស់មិនអាចយកសត្វជាទីស្រលាញ់របស់ពួកគេទៅតាមជាមួយនោះទេដោយសារខ្លាចឆ្លង។

ក្នុងគ្រាអាសន្ននេះដែរ បុរសម្នាក់ដែលបានជួយសង្គ្រោះជីវិតសត្វពាហនៈជាង ១០០០ ក្បាល បានបង្ហើបឲ្យដឹងដែរថា មានគ្រួសារមួយបានស្នើសុំលោក ចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញ ដើម្បីអាចចិញ្ចឹមឆ្មាទាំងពីរដែលកំពុងស្រេកឃ្លានចំណី។ លោក Lao Mao ដែលជាម្ចាស់ឆ្មាខាងលើបាននិយាយថា ឆ្មារបស់លោកទាំងពីរបានជាប់នៅក្នុងផ្ទះដោយគ្មានចំណីជាង ១០ ថ្ងៃហើយ បន្ទាប់ពីលោកបានចាកចេញពីផ្ទះកំឡុងពេលសម្រាកពីការងារ។ លោកបន្តថា ដំបូងគេមានគម្រោងចាកចោលផ្ទះតែ ៣ ថ្ងៃប៉ុណ្ណោះទេ តែបន្ទាប់ពីមានការរឹតត្បិតការធ្វើដំណើរមក លោកមិនអាចវិលចូល វូហាន វិញបានទេ។ តែលោកពិតជាសប្បាយចិត្ត ក្រោយទទួលដំណឹងថា សត្វរបស់គាត់នៅមានជីវិត និងមានសុវត្ថិភាពដោយសារការសង្រ្គោះរបស់ក្រុមស្ម័គ្រចិត្ត។

ឆ្កែ

ទោះជាយ៉ាងណាក៏ដោយ សត្វដែលនៅ វូហាន មិនសុទ្ធតែមានសំណាងដូចគ្នានោះទេ ព្រោះចំនួនអ្នកសង្រ្គោះមិនសមាមាត្រ នឹងចំនួនសត្វដែលមាន។ នេះបើយោងតាមការព្យាករណ៍របស់មន្ត្រីអភិរក្សសត្វបានឲ្យដឹងថា សត្វប្រមាណ ៥០០០ ក្បាល នឹងត្រូវងាប់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះតែកង្វះចំណី។

ទន្ទឹងនឹងនេះ  ក៏មានអ្នកស្រលាញ់សត្វចិញ្ចឹមមួយចំនួនបានបង្កើតកម្មវិធីសប្បុរសធម៌  ដែលបានធ្វើការរៃអង្គាសតាមរយៈបណ្ដាញសង្គមមួយរបស់ចិន ដើម្បីជួយសង្រ្គោះជីវិតសត្វផងដែរ៕

ឆ្កែ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម