ក្លាយជាប្តីប្រពន្ធនឹងគ្នា២៣ឆ្នាំហើយ តែមិនដែលឃើញគ្រួសារព្រាប សុវត្ថិ បង្ហោះឈ្លោះគ្នា សូម្បី១ដង
ភ្នំពេញ៖ បើគិតមកទល់ពេលនេះ តារាចម្រៀងប្រុស ព្រាប សុវត្ថិ បានឈរជើងក្នុងវិស័យសិល្បៈ មិនក្រោម២០ឆ្នាំនោះទេ តែរូបលោក នៅតែអាចក្តោបក្តាប់ តំណែងជួរមុខ ជាតារាល្បី ក្នុងប្រទេសកម្ពុជាដដែល ដោយគ្មានអ្នកណា អាចជំនួសតំណែងលោកបាននោះឡើយ។
ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ បើខ្មែរឡូត ក្រឡេកមើល ជីវិតគ្រួសាររបស់តារាប្រុសរូបនេះ ក៏តែងតែធ្វើឲ្យគេសរសើរពេញៗមាត់ថា ជាគ្រួសារគំរូមួយ ដែលពួកគេ ទាំងភរិយា និងរូបលោកផ្ទាល់ តែងផ្តល់តម្លៃឲ្យគ្នា ភាពយកចិត្តទុកដាក់ ជំនឿចិត្តឲ្យទៅគ្នា ពេញទំហឹង។
ជាពិសេស រឿងដែលគេពេញចិត្តជាងនេះ គឺមិនដែលឃើញ ភរិយារបស់លោក ព្រាប សុវត្ថិ បង្ហាញភាពអន់ចិត្ត ឬឈ្លោះប្រកែកគ្នា ពេញហ្វេសប៊ុក ឬក៏ជេរប្រទេចគ្នាម្តងណានោះឡើយ បើទោះបីជា ពួកគេ បានសាងគ្រួសារជាមួយគ្នា ២៣ឆ្នាំយ៉ាងណាក៏ដោយ។ ហើយអ្នកប្រាកដជាដឹងច្បាស់ហើយថា ការរស់នៅជាមួយគ្នា វាប្រៀបបីដូចជា ចានក្នុងរាវ តែងតែមានការប៉ះទង្គិចគ្នាបន្តិចបន្តួចហើយ តែអ្វីដែលសំខាន់ ពួកគេ តែងមិនយកហ្វេសប៊ុក ធ្វើជាកន្លែងបញ្ចេញកំហឹង នោះទេ គឺពួកគេ តែងមានដំណោះស្រាយយ៉ាងល្អបំផុត សម្រាប់គ្នាទៅគ្នា។
ដូច្នេះហើយ ទើបគ្រប់គ្នាឃើញ ក្រុមគ្រួសាររបស់ព្រាប សុវត្ថិ រស់នៅជាមួយគ្នា ប្រកបដោយសេចក្តីសុខ មានសុភមង្គលយ៉ាងក្រៃលែង ដោយសារតែម្នាក់ៗ ចេះអន់អោន និងមិនយករឿងផ្ទាល់ខ្លួន បង្ហោះ ឬបង្ហាញឲ្យគេឃើញ សំខាន់ត្រូវចេះគ្រប់គ្រងសតិ និងទង្វើរបស់ខ្លួនបានល្អ ទើបហៅជាមនុស្សមានភាពអំណត់ខ្ពស់៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!