អាជ្ញាធរចិន​ឃាត់ខ្លួន​បុរសម្នាក់ ក្រោយពីគាត់បានលួចថតគំនរសាកសពអ្នក​ស្លាប់ដោយវីរុសកូរ៉ូណាក្នុងមន្ទីរពេទ្យ (មានវីដេអូ)

 
 

ចិន៖ អាជ្ញាធររបស់ប្រទេសចិនបានឃាត់ខ្លួនបុរសម្នាក់ ​បន្ទាប់ពីរូបគាត់បានថត​វីដេអូ​​សម្ងាត់ទាំងទងនឹងការផ្ទុះឡើងនៃ​វីរុសកូរ៉ូណាពីខាងក្នុងមន្ទីរពេទ្យខេត្តវូហាន។

សាកសពអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា

ខ្សែវីដេអូ​សំងាត់នេះ ត្រូវបាន​​ថតនៅខាងក្នុងមណ្ឌលសុខភាព​ទីក្រុងវូហាន ដែលជាទីក្រុង​កំពុងស្ថិតក្រោមការរាតត្បាតដោយវីរុសកូរ៉ូណា។ បើគិតមកដល់ពេលនេះ​វាបានសម្លាប់មនុស្សប្រមាណ ៤២៥នាក់ ហើយអ្នកឆ្លងបានកើនឡើងដល់ ២០៤៣៨ នាក់។ 

សាកសពអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា

លោក Fang Bin ដែលជាអ្នកថតវីដេអូនេះ ត្រូវបានក្រុមប៉ូលីសធ្វើការឃាត់ខ្លួន ដោយក្នុងនោះដែរក្រុមប៉ូលីសដកហូតកំព្យូទ័រមួយគ្រឿងពី​គាត់ ប៉ុន្តែក្រោយ​មកគាត់បានបង្ហោះវីដេអូមួយផ្សេងទៀតទៅក្នុងបណ្តាញសង្គម Twitter ​ព្រមទាំងបាន​និយាយថា គាត់ខ្លាចថាគាត់នឹងត្រូវ​ឃាត់ខ្លួនម្តងទៀត៕

សាកសពអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា

សាកសពអ្នកស្លាប់ត្រូវបានគេលើកដាក់គរលើគ្នាក្នុងរថយន្តមួយ

វីដេអូ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម