នេះហើយការលះបង់! គិលានុបដ្ឋាយិកាជាច្រើន មានស្នាមលើផ្ទៃមុខស្ទើរគ្រប់គ្នា ព្រោះខំប្រឹងប្រែងព្យាបាលអ្នកឆ្លង វីរុសកូរ៉ូណា

 
 

ចិន៖ ខណៈ វីរុសកូរ៉ូណា កំពុងរាលដាលខ្លាំង គេសង្គេតឃើញគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យជាច្រើន បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងជីវិតរបស់ខ្លួនចូលទៅព្យាបាលអ្នកជំងឺ។

ដោយសារចំនួនអ្នកឆ្លងជំងឺកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយក្រុមគ្រូពេទ្យស្ទើតែមិនមានពេលសម្រាក សូម្បីពេលបរិភោគអាហារ ឬទៅបន្ទប់ទឹកសឹងតែគ្មាន។ ជួនកាល​​​​​​​​​​​​​​​​​​​​​​អស់កម្លាំងខ្លាំងពេកអ្នកខ្លះដេកសម្រាកនៅលើកៅអី និងលើការ៉ូក៏មាន។

ពេលក្រុមគ្រូពេទ្យសម្រាក

រយៈពេលមួយថ្ងៃពេញ ក្រុមគ្រូពេទ្យទាំងអស់ត្រូវស្លៀកពាក់ឈុតការពារក្រាស់ៗ និងធ្ងន់ៗ ព្រមទាំងពាក់វែនតា និងរុំយ៉ាងតឹងនៅជុំវិញក្បាល ដែលជាហេតុបណ្ដាលឲ្យមានដំបៅ និងស្នាមទ្រុតនៅលើផ្ទៃមុខ។

ជាក់ស្ដែងមានរូបថតជាច្រើនបង្ហោះចែកចាយលើហ្វេសប៊ុកបង្ហាញពីស្នាមទ្រុត និងដំបៅនៅលើផ្ទៃមុខរបស់គ្រូពេទ្យមើលទៅគួរឲ្យអាណិតណាស់ ដែលបណ្ដាលមកពីការពាក់វែនតាការពារជាប់មួយថ្ងៃពេញ។ យ៉ាងណាមិញ រូបថតទាំងនោះពិតជាបានសរបញ្ជាក់ឲ្យឃើញថា ក្រុមសង្គ្រោះកំពុងលះបង់យ៉ាងខ្លាំងជួយព្យាបាលអ្នកកំពុងផ្ទុកមេរោគដ៏សាហាវមួយនេះ៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

ស្នាមលើផ្ទៃមុខ

ស្នាមលើផ្ទៃមុខ

ស្នាមលើផ្ទៃមុខ

ស្នាមលើផ្ទៃមុខ

ស្នាមលើផ្ទៃមុខ

ស្នាមលើផ្ទៃមុខ

ស្នាមលើផ្ទៃមុខ

ស្នាមលើផ្ទៃមុខ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម