លះបង់ពេកហើយ! វេជ្ជបណ្ឌិតម្នាក់ រៀបការត្រឹមតែ ១០ នាទី ព្រោះត្រូវត្រឡប់ទៅព្យាបាលអ្នកឆ្លងវីរុសវិញនៅ វូហាន
ចិន៖ ស្របពេលប្រទេសជាតិ កំពុងតែជួបនឹងអាសន្ន ចៃដន្យចំថ្ងៃពិសេសមកដល់ ធ្វើឲ្យវេជ្ជបណ្ឌិតម្នាក់សម្រេចចិត្តរៀបការដោយបង្គ្រប់កិច្ចត្រឹមតែ ១០ នាទី ព្រោះលោកប្រញាប់ត្រឡប់ទៅព្យាបាលអ្នកឆ្លង វីរុសកូរ៉ូណា នៅឯមន្ទីពេទ្យមួយក្នុងខេត្ត ជីនណាន។
ពិធីមង្គលការមួយ ដែលមានកូនកំលោះជា វេជ្ជបណ្ឌិត បានប្រារព្វឡើងក្នុងរយៈពេលខ្លីបំផុត នៅឯទីក្រុង Heze ខេត្ត Shandong កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០កន្លងទៅ។ ក្នុងពិធីមួយនេះ កូនកំលោះកូនក្រមុំ មិនបានអញ្ជើញសាច់ញាតិ និងមិត្តភក្ដិមកចូលរួមច្រើននោះទេ គឺមានគ្នាតែ ៥ នាក់ប៉ុណ្ណោះ រាប់បញ្ជូលទាំងសាមីខ្លួនទាំងពីរ។ ចំពោះការសម្រេចចិត្តមិនអញ្ជើញភ្ញៀវឲ្យមកចូលរួមច្រើន ដោយសារតែ កូនកំលោះផ្ទាល់ មិនមានពេលវេលាគ្រប់គ្រាន់ សូម្បីតែការពិសាអាហារជាមួយប្រពន្ធ ក្រោយពេលចប់កម្មវិធីក៏គ្មាន។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដើម្បីបង្ការការឆ្លងមេរោគ ខណៈពេលវីរុសប្រភេទថ្មីនេះកំពុងផ្ទុះខ្លាំង។
នៅជុំវិញពិធីការ ដ៏តក់ក្រហល់មួយនេះដែរ កូនកំលោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយសារតែ វីរុសនេះរាលដាលខ្លាំងពេក លោកបម្រុងនឹងពន្យាពេលរៀបការសិន ប៉ុន្តែឪពុកម្ដាយទាំងសងខាងគិតថាការពន្យាពេលរៀបការមិនល្អឡើយ។ ដូចច្នេះហើយ លោក ក៏សម្រេចចិត្តរៀបចំពិធីមួយនេះឡើងតាមបែបសាមញ្ញ និងប្រើរយៈពេលខ្លី។
ទន្ទឹមគ្នានេះដែរ កូនក្រមុំ ក៏បានលើកឡើងថា នាងមិនប្រកាន់អ្វីនោះទេ នាងពេញចិត្តនឹងការរៀបចំមួយនេះ ហើយអ្វីដែលសំខាន់បំផុតពេលនេះ គឺត្រូវអនុញ្ញាតឲ្យប្ដីរបស់នាងវិលត្រឡប់ ទៅសង្គ្រោះជីវិតប្រជាជនជាមុនសិន៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!