យុវសិស្ស ម៉ុង សុវត្ថារា បានទទួលពិន្ទុខ្ពស់បំផុតក្នុងការប្រឡងកម្មវិធីសិក្សាខេមប្រ៊ីជ!
ភ្នំពេញ៖ អបអរសាទរចំពោះយុវសិស្ស ម៉ុង សុវត្ថារា ជាសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស ដែលបានប្រឡងជាប់ និងទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រអន្តរជាតិកម្រិតមធ្យមសិក្សា (International General Certificate of Secondary Education) ក្នុងឆ្នាំ២០១៩។
សម្រាប់ការប្រឡងសញ្ញាបត្រអន្តរជាតិកម្រិតមធ្យមសិក្សានេះ គឺមានចំនួន ៥ មុខវិជ្ជាដូចខាងក្រោម៖
១) មុខវិជ្ជាវិទ្យាសាស្រ្ត A*A*
២) មុខវិជ្ជាភូមិវិទ្យា A*
៣) មុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រ A
៤) មុខវិជ្ជាភាសាអង់គ្លេស A
៥) មុខវិជ្ជាគណិតវិទ្យា A
ថ្មីៗនេះដែរ យុវសិស្ស ម៉ុង សុវត្ថារា ក៏ទើបទទួលបានមេដាយមាស៤គ្រឿង និងប្រាក់៤គ្រឿង ពីកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោកប្រចាំឆ្នាំ២០១៩ (World Scholar’s Cup) និងមេដាយប្រាក់១គ្រឿង ពីការប្រឡងគណិតវិទ្យាអូឡាំព្យាជរបស់ប្រទេសសឹង្ហបុរី និងសាលាក្នុងតំបន់អាស៊ាន (SASMO) ប្រចាំឆ្នាំ២០១៩ ផងដែរ។
យុវសិស្ស ម៉ុង សុវត្ថារា បានទទួលការបណ្តុះបណ្តាលតាមរយៈកម្មវិធី សិក្សាខេមប្រ៊ីជ (CAMBRIDGE) នៃចក្រភពអង់គ្លេសពីសាលាអន្តរជាតិ អាយ ស៊ី អេស តាំងពីកម្រិតដំបូងមកម៉្លេះ។ ដូច្នេះយុវសិស្សរូបនេះ មានមូលដ្ឋានគ្រឹះ គណិតវិទ្យា វិទ្យាសាស្រ្ត វិទ្យាសាស្រ្តកុំព្យូទ័រ និងភាសាអង់គ្លេសយ៉ាងរឹងមាំ និងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការសម្រាប់ការប្រឡងនេះ ។
ក្នុងកម្មវិធីសិក្សា មធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សាពីរភាសា សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “A Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុត ដែលមានអ្នកសិក្សាជាង ១៧៥,០០០ នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ ១៣០ ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖
- សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale …
- ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London …
- អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland …
- កាណាដា : សាកលវិទ្យាល័យ Toronto, McGill, British Columbia, York …
- ណូវែលសេឡង់ : សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury …
- សិង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang …
សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង ២៥ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា។ សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!