ក្រុមហ៊ុនថ្មី Nutrilife បង្កើតឡើងដើម្បីប្រឡូកក្នុងទីផ្សារភាគហ៊ុន!
ភ្នំពេញ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមហ៊ុនថ្មីមួយ ឈ្មោះ នូទ្រីឡាយហ្វ៍ ខេបភីថល ភីអិលស៊ី បានបើកសម្ភោធជាផ្លូវការនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើននាក់។
Nutrilife Capital PLC គឺជាក្រុមហ៊ុនថ្មី ដែលជាការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិមខូអិលធីឌី និងក្រុមហ៊ុន ហ្វាលីន (Farlin) ដែល សុទ្ធតែជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារនាំចូលនិងចែកចាយផលិតផលទារក កុមារនិងក្រុមគ្រួសារ។
មកទល់បច្ចុប្បន្ននេះក្រុមហ៊ុនទាំងពីរ បានកាន់កាប់ទីផ្សារមួយផ្នែកធំ ក្នុងវិស័យ អាហាររូបត្ថម្ភ និងផលិតផលប្រើប្រាស់សម្រាប់ទារកនិងកុមារ នៅក្នុងទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានទទួលជោគជ័យ និងបានពង្រីកវិសាលភាពក្នុងការផ្គត់ផ្គង់ ទៅកាន់អតិថិជនមានកំណើនជារៀងរាល់ឆ្នាំ ទូទាំង២៥ខេត្តក្រុង។
នូទ្រីឡាយហ្វ៍ មានផលិតផលជាច្រើន ដែលមានទាំងផលិតផលម្សៅទឹកដោះគោសម្រាប់អ្នកម្តាយ នូទ្រីម៉ាម ផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ នូទ្រីលេត, ដបទឹកដោះគោ Farlin, ក្រដាសសើម, រទេះរុញ, ទឹកបរិសុទ្ធ និងផលិតផលជាច្រើនមុខទៀត ដែលជាផលិតផលប្រើប្រាស់សម្រាប់ទារក និងកុមារ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទូទាំងប្រទេស។
ថ្នាក់ដឹកនាំក្រុមហ៊ុន Nutrilife Capital PLC សុទ្ធសឹងតែជាសហគ្រិនយោគជ័យជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រង មានបទពិសោធន៍ ប្រកបដោយយុទ្ធសាស្រ្ត ភាពប៉ិនប្រសព្វ ការទទួលខុសត្រូវ និងមានសុច្ចរិតភាពខ្ពស់ក្នុងការអភិវឌ្ឍន៏ក្រុមហ៊ុន។
ផ្តោតលើភាពជោគជ័យ ទៅលើផលិតផលដែលមានស្រាប់ ក្រុមហ៊ុន នូទ្រីឡាយហ៏ មានគម្រោងជាច្រើន ក្នុងការអភិវឌ្ឍន៏ និង ផលិត ផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីធ្វើការផ្គត់ផ្គង់ និងចែកចាយនៅលើទីផ្សារ មានដូចជា៖ ម្សៅទឹកដោះគោ Nutribebe ដែលនឹងបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ, មជ្ឈមណ្ឌលថែទាំទារក Day Care, ផលិតផលក្រដាសសើម ខោទឹកនោម និងផលិតផលជាច្រើនទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីបំពេញតម្រូវការទីផ្សារ ដែលកាន់តែរីកដុះដាលនាពេលអនាគត ហើយក្រុមហ៊ុនជឿជាក់ថាផលិតផលទាំងនោះ ប្រាកដជាទទួលបានភាពជោគជ័យថែមទៀត ផ្តោតទៅលើការពង្រីកយុទ្ធសាស្ត្រទីផ្សារចូលទៅក្នុងតំបន់អាស៊ាន។
លោកស្រី ខុន កែវកេសី ដែលជាសហស្ថាបនិក និងនាយកប្រតិបត្តិ ក៏បានប្រកាសស្វាគមន៍អ្នកវិនិយោគអ្នកទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវិនិយោគជាមួយក្រុមហ៊ុន។
យោងតាមប្រសាសន៍របស់លោកស្រី ខុន កែវកេសី បានឲ្យដឹងថា៖
លោកស្រី ខុន កែវកេសី
លោកស្រីបានបន្តថា៖
លោកស្រី ខុន កែវកេសី
ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន នូទ្រីឡាហ្វ៍ មានទីតាំងនៅ អគារ Diamond Twin Tower ជាន់ទី១១ ទីក្រុងកោះពេជ្រ ខណ្ឌចំការមក រាជធានីភ្នំពេញ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!