ទីបំផុតតារាបង្ហាញម៉ូតកម្ពុជា ភីយ៉ា វ៉េកា លើកពានតារាឆ្នើមឆ្នាំ ២០២០ នៅប្រទេសថៃ! (មានវីដេអូ)

 
 

ថៃ៖ ទីបំផុត តារាបង្ហាញម៉ូតកម្ពុជា កញ្ញា ភីយ៉ា វ៉េកា លើកពានរង្វាន់តារាឆ្នើមនៅទីក្រុងបាងកក ប្រទេសថៃ ដែលមានឈ្មោះថា Thailand Digital Awards 2020 កាលពីពេលថ្មីៗនេះ។

កញ្ញា ភីយ៉ា វ៉េកា ត្រូវបានជ្រើសរើសជាតារាកិត្តិយស លើកពានជាតារាបង្ហាញម៉ូតឆ្នើម មានទម្រង់មុខស្រស់ស្អាតបែបកូនកាត់អាស៊ី ប្រចាំ ២០២០ ជាមួយនឹង តារាប្រុសស្រីល្បីៗ នៃព្រះរាជាណាចក្រថៃឡង់ និងឡាវ។

   កញ្ញា ភីយ៉ា វ៉េកា

ក្នុងចំណោម តារាប្រុសស្រីៗល្បី អ្នកមានស្នាដៃឆ្នើមក្នុងសិល្បៈ ភ្ញៀវកិត្តិយសត្រកូលអភិជន ដែលមានវត្តមានក្នុងកម្មវិធី Thailand Digital Awards 2020 កញ្ញា ភីយ៉ា វ៉េកា តារាបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា ហាក់មានភាពលេចធ្លោខ្លាំង ទាំងការច្នៃម៉ូតសម្លៀកបំពាក់ រូបសម្រស់ និងការបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ។

តារាបង្ហាញម៉ូតរាងតូចស្រឡូន សម្តីផ្អែម កញ្ញា ភីយ៉ា វ៉េកា បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាពិតជាមានមោទនភាពក្នុងនាមជាកូនខ្មែរ និងជាតារាបង្ហាញម៉ូតខ្មែរមួយរូបដំបូងគេបង្អស់ ដែលបានលើកពានតារាបង្ហាញម៉ូតឆ្នើមឆ្នាំ ២០២០ ជាមួយតារាល្បីៗប្រចាំប្រទេសថៃ និងឡាវ។

កញ្ញា ភីយ៉ា វ៉េកា បន្ថែម៖

សម្តីកញ្ញា ភីយ៉ា វ៉េកា 

   កញ្ញា ភីយ៉ា វ៉េកា

សូមរំលឹកថា កញ្ញា ភីយ៉ា វ៉េកា ប្រឡូកចូលវិស័យសិល្បៈនៅក្នុងកម្មវិធីប្រកួត Boy bands Girl Bands របស់ទូរទស្សន៍ ស៊ីធីអិន កាលពីឆ្នាំ ២០០៤ ហើយកញ្ញាបានបន្តប្រឡូកនៅក្នុងការសម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងវិស័យតារាបង្ហាញម៉ូត។ កញ្ញាត្រូវបានគេដាក់ចំណាត់ថ្នាក់ជាតារាស្រី ដែលមានរូបសម្រស់ស្អាត ទម្រង់មុខកូនកាត់ និងមានប្រជាប្រិយបំផុត ដោយសារព័ត៌មានល្បីៗនៅក្នុងស្រុកខ្មែរ។ ក្រៅពីមានភាពមមាញឹកជាមួយការងារសិល្បៈ កញ្ញាជាតារាដែលមានចិត្តបុណ្យជួយដល់កុមារកំព្រា មនុស្សចាស់ និងអ្នកក្រីក្រថែមទៀតផង៕

   កញ្ញា ភីយ៉ា វ៉េកា

   កញ្ញា ភីយ៉ា វ៉េកា

   កញ្ញា ភីយ៉ា វ៉េកា

   កញ្ញា ភីយ៉ា វ៉េកា

ពានរង្វាន់តារាឆ្នើមឆ្នាំ ២០២០ ដែលកញ្ញា ភីយ៉ា វ៉េកា ទទួលបាន

វីដេអូ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម