ប៉ែន ចំរ៉ុង៖ “ខ្ញុំ​នឹង​ទៅ​ចូលរួម​​សម្ពោធ​រោង​ភាពយន្ត​ ដែល​រង់​ចាំ ​២០​ ឆ្នាំ​ មក​ហើយ”

 
 

លោក ប៉ែន ចំរ៉ុង បាន​សម្ដែង​ក្ដី​រំភើប​ និង សន្យា​ថា នឹង​ចូលរួម​កម្មវិធី​សម្ពោធ​ផ្លូវ​ការ​រោងភាពយន្ត​លំដាប់​អន្តរជាតិ​ដែល​កូន​ខ្មែរ​គ្រប់​រូប​បាន​ទន្ទឹម​រង់​ចាំ​អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​មក​ហើយ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​បាន​ស្វាគមន៍​ចំពោះ​តារា​ថៃ​ដែល​នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​សម្ពោធ​ នា​ថ្ងៃ​ទី ៦ ខែ សីហា ខានស្អែក​នេះ។



“ខ្ញុំ​ទទួល​ស្គាល់​ថា រោងភាពយន្ត​Major Cineplex គឺជា រោងភាពយន្ត​ដែល​មាន​គុណភាព​និង​ល្អ​ប្រណិត​មិន​ចាញ់​ប្រទេស​ជឿន​លឿន ហើយ​ការ​បើក​សម្ពោធ​ផ្លូវ​ការ​នេះ​ គឺជា​ជួង​បន្លឺ​ឡើង​ប្រាប់​ថា ទីផ្សារ​ភាព​យន្ត​ខ្មែរ​កំពុង​រីក​ចម្រើន”។ លោក ប៉ែន ចំរ៉ុង តារា​សម្ដែង​ល្បី​ល្បាញ​មួយរូប​ដែល​ដណ្ដើម​បាន​ពាន​ពីរ ម្នាក់​ឯង​ពី​កម្មវិធី​អាណាចក្រ​តារា ២០១៣។

លោក​ បាន​និយាយ​បន្ត​ថា “ខ្ញុំ​រំភើប​ និង រីករាយ​ក្នុង​ការ​ចូលរួម​កម្មវិធី​សម្ពោធ​រោង​ភាព​យន្ត Major Cineplex។ យើង​មាន​ត្រី ទាល់​តែ​មាន​ផ្សារ​ ឥឡូវ​ យើង​មាន​ផលិត​ផល​កុន​ហើយ ហើយ​រោងភាពយន្ដ​ Major Cineplex គឺ​ជា​ផ្សារ​សម្រាប់​លក់ ដូច្នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​កំពុង​រីក​ចម្រើន”។

វិនិយោគ​ទុន ដ៏​ធំ​លើ​ឧស្សាហកម្ម​កម្សាន្ត កម្រិត​យក្ខ​​ ដែល​​ស្ថិត​ក្រោម​កិច្ច​សហការ​រវាង​ Platinum Cineplex ​កម្ពុជា និង Cineplex Groupប្រទេស​​ថៃ ដោយ​ប្រើ​ទុន​ប្រមាណ​ជា ៥ លាន​ដុល្លារ សហរដ្ឋអាមេរិក ត្រៀម​បើក​សម្ពោធ​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ពុធ ខាន​ស្អែក​។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តារា​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា និង ថៃ នឹង​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នេះ។


លោក ប៉ែន ចំរ៉ុង បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ស្វាគមន៍​ចំពោះ​វត្តមាន​តារា​ថៃ​ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើក​សម្ពោធ​ផ្លូវ​ការ​រោងភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex។ “ខ្ញុំ​សប្បាយ​ចិត្ត​ឃើញ​មាន​កិច្ច​សហការ​រវាង​ខ្មែរ​ និង ​ថៃ វា​អាច​ជា​ឱកាស​នៅ​ក្នុង​ការ​ចង​សម្ព័ន្ធ​រវាង​ខ្មែរ​-ថៃ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ត ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការ​រីកចម្រើន។ កាន់តែ​រំភើប​ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​អាច​សហការ​សម្ដែង​ជាមួយ​នឹង​តារា​ថៃ”។

រោងភាពយន្ត​លំដាប់​អន្តរជាតិ​ដែល​កូន​ខ្មែរ​គ្រប់រូប​បាន​នឹង​កំពុង​រង់​ចាំ​អស់​រយៈពេល​ជាច្រើន​មក​ហើយ​នោះ ឥឡូវ​បាន​មក​ដល់​ហើយ ហើយ​នឹង​បើក​សម្ពោធ​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៦ ខែសីហា ខាង​មុខ​នេះ ដោយ​មាន​តារា​ប្រុស-ស្រី ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង ថៃ​ចូលរួម។ ប្រសិន​បើ​មិត្ត​យុវវ័យ​ចង់​ឃើញ​តារា​ល្បី​ៗ​ណា​ខ្លះ​ អញ្ជើញ​ចូលរួម​កម្មវិធី​នេះ កុំ​ភ្លេច​ទៅ​កាន់​រោងភាពយន្ត​​ Major Cineplex ដែល​មាន​ទីតាំង​នៅ​ក្នុង​ផ្សារ​ EAON Mall ជាន់​ទី ២៕

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម