គួរឲ្យគោរពណាស់! វេជ្ជបណ្ឌិតចូលនិវត្តន៍អាយុ ៨៦ ឆ្នាំម្នាក់ បានត្រលប់មកព្យាបាលអ្នកជំងឺជាថ្មីម្ដងទៀត ខណៈវីរុសឆ្លងថ្មីកំពុងផ្ទុះខ្លាំងនៅ វូហាន

 
 

ចិន៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថា ជំងឺរលាកសួតប្រភេទថ្មី (Corona) នាបច្ចុប្បន្ននេះកំពុងតែរីករាលដាលគួរឲ្យកត់សម្គាល់ ព្រមទាំងបានសម្លាប់ជីវិតមនុស្សរាប់សិបនាក់ និងឆ្លងដល់មនុស្សរាប់ពាន់ទៀតផង។ ហើយស្របពេលដែលកំណើនអ្នកឆ្លងជំងឺមានការកើនឡើងជាបន្តបន្ទាប់បែបនេះ គេសង្កេតឃើញថា គ្រូពេទ្យនៅប្រទេសចិនជាច្រើនកំពុងបំពេញភារកិច្ចរបស់ពួកគេយ៉ាងសស្រាក់សស្រាំ  ​​​​​​​​​​​​​​​​​​​​​​​រហូតដល់មានអ្នកខ្លះដួលសន្លប់ក៏មាន ទើបធ្វើឲ្យគ្រូពេទ្យវ័យចូលនិវត្តន៍មួយចំនួនបានសម្រេចចិត្តត្រលប់មកជួយព្យាបាលជាថ្មីម្ដងទៀត ស្របពេលដែលវីរុសថ្មីនេះកំពុងផ្ទុះខ្លាំង។

ជាក់ស្ដែងមានវេជ្ជបណ្ឌិតចូលនិវត្តន៍វ័យ ៨៦ ឆ្នាំម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយលោកបានសម្រេចចិត្តចាកចេញពីការចូលនិវត្តន៍  ហើយត្រលប់មកជួយព្យាបាលអ្នកផ្ទុកមេរោគថ្មីនេះម្ដងទៀត នៅស្រុកកំណើត។

លោកវេជ្ជបណ្ឌិត Dong

ថ្វីត្បិតលោកវេជ្ជបណ្ឌិត Dong បានចូលនិវត្តន៍ច្រើនឆ្នាំ និងសព្វថ្ងៃពឹងលើរទេះរុញជាមធ្យោបាយធ្វើដំណើរយ៉ាងណាក្ដី  លោកនៅតែចូលរួមធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តឯមន្ទីពេទ្យកុមារមួយកន្លែងនៅវូហាន ជាកន្លែងដែលលោកធ្លាប់ធ្វើការអស់ជាច្រើនទសវត្សកន្លងមក។ លោក Dong បានព្យាបាលជំងឺឲ្យក្មេងៗជាច្រើននាក់ ហើយចាប់តាំងពីទីក្រុងវូហានប្រកាសបិទច្រកចេញចូលកាលថ្ងៃព្រហស្បតិ៍ទី ២៣ ខែមករា​ រួចមក គ្រូពេទ្យចិត្តល្អរូបនេះបានបន្តព្យាបាលអ្នកជំងឺជាង ៣០នាក់ជារៀងរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត Dong 

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម