មិនភ្លេចកំណើតដើមទេ Jimin តែងតែដឹងគុណ សាលារបាំដែលធ្លាប់រៀន មុនពេលល្បីល្បាញ
កូរ៉េខាងត្បូង ៖ ហ្វេនៗរបស់ BTS ប្រហែលជាបានស្គាល់រួចមកហើយថា សាលាបង្រៀនរាំដែលមានឈ្មោះថា Just Dance Academy គឺជាកន្លែងចាប់ផ្ដើមភាពជោគជ័យរបស់ Jimin សមាជិកក្រុម BTS ដែលត្រូវបានគេទទួលស្គាល់ថា ជាសមាជិកមានទេពកោសល្យខ្ពស់ ផ្នែករាំ។
ជាការពិតណាស់ Jimin គឺជាក្មេងប្រុសដែលមកពី Busan។ មុនពេលក្លាយជាអ្នកហ្វឹកហាត់ក្នុងផលិតកម្ម BigHit លោកបានមករៀនរាំនៅសាលា Just Dance Academy ដែលស្ថិតនៅ Busan ស្រុកកំណើតរបស់លោកផ្ទាល់តែម្ដង។ ក្នុងនោះដែរ ចាប់តាំងពីបង្ហាញខ្លួន ក្លាយជាតារាមក Jimin តែងតែឆ្លៀតឱកាស ផ្សព្វផ្សាយពីសាលានេះ ទៅកាន់ហ្វេនៗ ដើម្បីឲ្យពួកគេបានដឹងថា វាជាកន្លែងចាប់ផ្ដើមរបស់លោក។
មិនត្រឹមតែប៉ុណ្ណឹងទេ លោកថែមទាំងបានផ្ដល់អាល់ប៊ុម ជាមួយនឹងហត្ថលេខារបស់ BTS រួមមានទាំងសារជូនពរ ទៅកាន់គ្រូៗ នៅឯសាលានេះជារៀងរាល់ឆ្នាំថែមទៀតផង។ ថ្មីៗនេះ គណៈគ្រប់គ្រងសាលា ក៏បានបង្ហោះសារនៅលើ Instagram Story របស់ពួកគេផងដែរ ដោយបានបង្ហាញពីការគាំទ្រ ឥតឈប់ឈរដែល Jimin បានផ្តល់ឲ្យសាលារបស់ខ្លួនរាល់ៗឆ្នាំ។
ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា Jimin នៅតែចងចាំ កន្លែងដ៏ពិសេសមួយនេះ នៅក្នុងបេះដូងរបស់លោកជានិច្ច ព្រោះលោកគ្រូអ្នកគ្រូនៅទីនេះ ធ្លាប់បានបង្រៀនលោក ដោយឥតគិតថ្លៃ បន្ទាប់ពីបានឃើញពីសមត្ថភាព និងទេពកោលស្យរបស់លោក។
ហើយនេះ ជាហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យ Jimin នៅតែបន្តការដឹងគុណ ចំពោះគ្រប់គ្នាដែលធ្លាប់បានជួយលោក កាលពីអតីតកាល៕
ទស្សនារូបភាពខាងក្រោម ៖
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!