គ្រោះទៀតហើយ! តំបន់ភាគអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី ត្រូវរងការបំផ្លាញយ៉ាងខ្លាំង ដោយសារមានភ្លៀងធ្លាក់ជាដុំទឹកកកទំហំប៉ុនគ្រាប់ប៉េងប៉ុង (មានវីដេអូ)

 
 

អូស្ត្រាលី៖ ក្រោយពីមានព្យុះធូលីបានវាយប្រហារទៅលើប្រទេសអូស្រ្តាលី ពេលនេះតំបន់ខ្លះភាគអាគ្នេយ៍របស់ប្រទេសនេះត្រូវបានរងបំផ្លាញ ដោយសារមានភ្លៀងធ្លាក់ជាដុំទឹកកកទំហំប៉ុនគ្រាប់ប៉េងប៉ុងវិញម្តង ដែលវាធំល្មមអាចបំបែកកញ្ចក់​រថយន្ត និងធ្វើឱ្យសត្វបក្សីរងរបួសបាន។ ​

ភ្លៀងទឹកកក

​ភ្លៀងទឹកកកបានមកដល់រដ្ឋធានី Canberra កាលពីរសៀលថ្ងៃច័ន្ទ ​និងបានបន្សល់ទុកទៅដោយដុំទឹកកកជាច្រើននៅលើផ្ទៃដី ហើយមនុស្សជាច្រើនបានរត់រកកន្លែងមានសុវត្ថិភាព ខណៈអ្នកបើកបររថយន្តបានស្វះស្វែងរកចំណតក្រោមដី ដើម្បី​ចត ព្រោះ​ខ្លាចខូចរថយន្តដោយភ្លៀងទឹកកកនេះ។

ភ្លៀងទឹកកក

លោក Tom Swann ​ដែលជា​សាស្ត្រាចារ្យស្រាវជ្រាវនៅវិទ្យាស្ថានអូស្ត្រាលីក្នុងរដ្ឋធានី Canberra បាននិយាយថា៖

Tom Swann

ភ្លៀងទឹកកក

​យោងតាមការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលីព្យាករណ៍ថា ​ភ្លៀងទឹកកកនេះកំពុងឆ្ពោះទៅភាគខាងកើត​តំបន់ឆ្នេរសមុទ្រ ដូចជាទីក្រុង Sydney Wollongong Newcastle ។​ ការិយាល័យឧតុនិយមរបស់ប្រទេសនេះបានប្រកាសសូមឱ្យប្រជាជននៅទីក្រុងទាំងនោះមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវានឹងមានខ្យល់បក់បោកខ្លាំងលាយឡំជាមួយនឹងភ្លៀងទឹកកកដែរ៕

ភ្លៀងទឹកកក

ភ្លៀងទឹកកក

ភ្លៀងទឹកកក

វីដេអូ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម