ទម្លាយដំណើរដើមទង និសិ្សតពេទ្យ ត្រូវគូដណ្តឹងបាញ់សម្លាប់ ដល់ថ្នាក់យកសពគរចោល ថែមទាំង......

 
 

ភ្នំពេញ៖ មកទល់នឹងពេលនេះ និស្សិតពេទ្យស្រីដែលត្រូវបានគូដណ្តឹងដែលស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំ ដាច់ចិត្តលើកដាច់បាញ់សម្លាប់គ្មានប្រណី មិនទាន់បាននាំខ្លួនមកដោះស្រាយ និងចាប់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយនោះទេ។

ស្របពេលជាមួយគ្នានេះ ក្រុមគ្រួសារទាំងមូលកំពុងតែស្រែករកយុត្តិធម៌ជូនសាកសព មិនត្រឹមតែប៉ុណ្ណោះខណៈពេលនេហក៏មានការបើកទម្លាយនូវរឿងរ៉ាវមួយចំនួន ដែលគូដណ្តឹងរបស់នាងបានធ្វើការធ្វើសកម្មភាព ក៏ដូចជាដំណើរនៃដើមទងនៃរឿងដ៏កក្រើកមួយនេះ ដល់ថ្នាក់ហ៊ានបាញ់សម្លាប់បែបនេះ។

តាមរយៈសម្តីគ្រួសារនៃសព បានឲ្យដឹងដែលថាកាលនាងមុនពេលនាងស្លាប់ បុរសជាគូដណ្តឹងដែលស្រលាញ់គ្នាជាង១០ឆ្នាំ បានគម្រាមបាញ់សម្លាប់នាង២ដងមកហើយ មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលនាងស្លាប់រួច សពរបស់នាងមានគេប្រាប់គ្រួសារថានៅទីនេះទីនោះ រហូតបានរកឃើញគឺទៅទុកចោលក្នុងវត្ត គរជាមួយសពផ្សេងយ៉ាងសង្វេគ ខណៈពេលដែលគេមកប្រាប់ថានាង បានជួបគ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះទៅទៀតសពរបស់នាង ដែលបានគេយកមកបោះគរជាមួយនឹងសាកសពផ្សេងនោះ សឹងតែត្រូវបូជាភ្លាមៗទៅហើយ ក៏ប៉ុន្តែសំណាងគ្រួសារបានទៅទាន់ពេល។

បន្ថែមពីនេះទៅទៀត ក្រុមគ្រួសារសពក៏បានលើកឡើងថា នាងនិងគូដណ្តឹងស្រលាញ់គ្នា ពួកគាត់មិនធ្លាប់ដឹងថាមានបញ្ហាជាមួយគ្នាដល់ថ្នាក់នេះនោះទេ ក៏ប៉ុន្តែគាត់ធ្លាប់ឃើញមានស្នាមរបួសទៅលើរាងកាយនាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

និសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

និសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

និសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

និសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

និសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

ជនដៃដល់

និសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

គ្រួសារនិសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

គ្រួសារនិសិ្សតពេទ្យដែលគូដណ្តឹងបាញ់សម្លាប់

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម