ឡើងកប់! ម៉ាក សែនសូនីតា ដឹកដៃគូស្នេហ៍ជាទីស្រលាញ់ទៅថតរូបភាព Pre-Wedding នៅលើឆ្នេរសមុទ្រកម្ពុជាយើង ជាមួយទេសភាពយ៉ាងស្រស់ស្អាត!
ភ្នំពេញ៖ ថ្មីៗនេះព័ត៌មានលេចឮថា តារាសម្តែងស្រីរូបស្រស់កញ្ញា ម៉ាក សែនសូនីតា គ្រោងនឹងចូលរោងការនាពេលឆាប់ៗខាងមុខនេះហើយជាមួយនឹងគូស្នេហ៍សំណព្វចិត្តរបស់ខ្លួន ដែលបានស្រលាញ់យល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ជាក់ស្តែងនាពេលនេះកញ្ញាក៏បានដឹកដៃគូដណ្ដឹងជាទីស្រលាញ់ ទៅផ្តិតយករូបភាព Pre-Wedding នៅឯឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាមួយនឹងទេសភាពធម្មជាតិរបស់ខ្មែរយើង។
ដូចដែលធ្លាប់ដឹងពីកញ្ញាពីមុនមកហើយថា នាងនឹងថតផ្តិតយករូបភាពនៅតាមបណ្តាខេត្តក្រុងជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយសារតែកញ្ញាចូលចិត្តទេសភាពក្នុងប្រទេស ហើយក៏ស្រឡាញ់វប្បធម៌របស់ខ្មែរយើងខ្លាំងដូចគ្នាដែរ។
មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញទេ តែតារាសម្តែងកញ្ញា ម៉ាក សែនសូនីតា ក៏ជាតារាមួយដួងដែលតែងតែបង្ហាញនូវការគាំទ្រ និងស្រលាញ់អ្វីដែលជារបស់ប្រទេសខ្លួនផងដែរ ដែលនេះក៏ជាចំណុចធ្វើឱ្យអ្នកគាំទ្រនៅតែស្រលាញ់ ថែមទាំងពេញចិត្តចំពោះកញ្ញាមកដល់បច្ចុប្បន្នផងដែរ៕
ដូច្នេះសូមរង់ចាំមើលបន្តទៅទៀតថា តើកញ្ញាដ៏ស្រស់សោភា ម៉ាក សែនសូនីតា នឹងទៅថតផ្តិតយករូបភាព និងទេសភាពនៅតាមបណ្តាខេត្តណាមួយជាបន្ទាប់ទៀត?
ដោយពេលនេះតោះមកតាមដានទស្សនារូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់កញ្ញា ម៉ាក សែនសូនីតា និងគូដណ្ដឹងនៅលើឆ្នេរសមុទ្រកម្ពុជាយើងទាំងអស់គ្នាដូចខាងក្រោម៖
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!