សរសើរតែ កូនស្រុកគេ ចុះកូនខ្មែរ ជាកូនរបស់ ប៊ីរីយ៉ា ស្អាតខ្លាំងដែរអត់? កាន់តែធំ កាន់តែស្រស់
ភ្នំពេញ៖ បើទោះបីជាប្រជាប្រិយភាព របស់តារាសម្តែង នៅតែមានជាដរាបក៏ដោយ ក៏រូបនាងមិន មានពេលក្នុងការប្រឡូកក្នុងសិល្បៈនោះដែរ ដោយនាង រវល់នឹង ការងារ និងមុខជំនួញជាប្រចាំថ្ងៃរបស់នាង។ ជាពិសេសក៏រវល់ មើល កូនស្រីជាទីស្រលាញ់របស់នាងផងដែរ ព្រោះថា នាងចូលចិត្ត មើលកូនដោយស្នាដៃខ្លួនឯង ជាជាង ជួលគេមកមើល។
ក្នុងនោះដែរ បើក្រឡេកមើលកូនស្រីរបស់ ប៊ីរីយ៉ា គឺកាន់តែធំឡើង កាន់តែស្រស់ស្អាត ជាមួយនឹង មុខមាត់ មូលក្រឡង់ ភ្នែកធំៗ និងមាត់តូចៗ គួរឲ្យស្រលាញ់ ដែលធ្វើឲ្យ ហ្វេនឃើញហើយ ពេញចិត្ត ពេញថ្លើម គ្រប់ៗគ្នា។ ជាពិសេស មហាជន បាននិយាយថា មុខស្អាតប៉ុណ្ណឹងទៅហើយ នេះនៅតូចផង ទម្រាំតែធំឡើងមិនដឹង ប៉ុណ្ណា ប្រហែលចង់ស្អាត ជាងម្តាយទៀតផង បើនៅក្មេងប៉ុណ្ណឹងសោះ ស្រស់ម្លឹងៗ។
យ៉ាងណាមិញ ទោះបីជា កូនរបស់នាង ស្រស់ស្អាតបែបណាក៏ដោយ ក៏ប៊ីរីយ៉ាធ្លាប់បាននិយាយក្នុង កិច្ចសម្ភាសន៍ថា នាងមិនប្រាកដឲ្យកូនស្រី ចូលសិល្បៈដូចនាងនោះទេ ឲ្យកូនស្រី រៀនបានខ្ពង់ខ្ពស់ខ្លាំង ទៅតាមលទ្ធភាពនាងមាន។ ប៉ុន្តែ បើកូនស្រី មានទំនោរ ខាងសិល្បៈ ក៏នាង មិនបដិសេធដែរ តែមិនជម្រុញ១០០ភាគរយ ឲ្យចូលខាងហ្នឹង៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!