អាណិតណាស់! ក្មេងស្រីដែលត្រូវគេវាយទាត់ធាក់ ក្នុងថ្នាក់រៀន ទទួលបានសំណង ចំនួន២ពាន់ដុល្លារ?

 
 

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បានបែកធ្លាយវីដេអូចំនួន២ ដោយក្មេងស្រីវ័យក្មេងមួយរូប ត្រូវបានក្មេងៗមួយក្រុមទៀត បានវាយទាត់ធាក់យ៉ាងដំណំ ក្នុងថ្នាក់រៀន នៅវិទ្យាល័យផ្សារដើមថ្កូវ មើលទៅពិតជាសាហាវឃោឃៅខ្លាំងណាស់។

ក្នុងនោះដែរ​ បន្ទាប់ពីឃើញវីដេអូមួយនោះភ្លាម ធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយថែមទាំង កើតទុក្ខមិនសុខចិត្ត ចំពោះទង្វើអយុត្តិធម៌ មួយនេះយ៉ាងខ្លាំង។ ​

មិនយូរប៉ុន្មាន ក្មេងស្រីបង្កហេតុទាំងនោះ ត្រូវបានបញ្ជូនទៅប៉ុស្ដប៉ូលីស អមដោយវត្តមានឱពុកម្ដាយមក និងកំពុងឃុំខ្លួនទៀតផង។ ដោយឡែក ទីបំផុត ក្មេងស្រីរងគ្រោះ ត្រូវគេវាយនោះ និងឱពុកម្ដាយ​ បានបញ្ចប់រឿងដោយព្រមទទួលយកសំណងចិត្តជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ៕



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម