មេធាវី៖ ការបង្ហោះរូបថតអនីតិជនពាក់ព័ន្ធជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជន និងវិជ្ជាជីវៈ
ថ្មីៗមានសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាតអំពីរូបថតរបស់អនីតិជន(ជនអាយុក្រោម១៨ឆ្នាំ)មួយក្រុមដែលបានបង្កហឹង្សាទៅលើអនីតិជនដូចគ្នាក្នុងសាលារៀន។ អ្វីដែលគេកត់សម្គាល់ អ្នកសារព័ត៌មានមួយចំនួនបានបិទបាំងមុខជនបង្ក ខណៈគេហទំព័រសារព័ត៌មានមិនតិចទេបានផ្សាយនូវរូបថតរបស់អនីតិជនសង្ស័យទាំងស្រុងដោយគ្មានការបិទបាំង។
ការផ្សាយបែបនោះបានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងថា អ្នកសារព័ត៌មានទាំងនោះហាក់គ្មានវិជ្ជាជីវៈទាល់តែសោះ ខណៈមួយចំនួនបានចោទជាសំណួរថា៖ «តើការបង្ហោះរូបថតអនីតិជន មិនថាជនសង្ស័យ ឬជនរងគ្រោះជាសាធារណៈដោយមិនមានការបិទបាំងបែបនេះ អ្នកសារព័ត៌មានខុសឬទេ? ហេតុអ្វី?»
ជាការឆ្លើយតប លោកមេធាវីគង់ សំអុនបានបញ្ជាក់ប្រាប់Khmerloadថា ទង្វើរបស់អ្នកសារព័ត៌មាន ដែលបង្ហោះផ្សាយនូវរូបថតអនីតិជនជាប់ទាក់ទងក្នុងលក្ខខណ្ឌផ្សេងៗជាសាធារណៈបែបនោះ ពិតណាស់វាជាកំហុស។
មេធាវីខាងលើពន្យល់លម្អិតថា៖ «ការបង្ហោះបែបនេះជាកំហុសព្រោះថា ទីមួយ វាបានប៉ះពាល់ដល់សិទ្ធិឯកជន ដោយសារអនីតិជននៅមានអនាគតវែងឆ្ងាយ បើទោះបីគេជាជនបង្កក៏ដោយ។ ការផ្សាយនោះបានបំពានដល់បុគ្គល អាចប៉ះពាល់ដល់ការរៀនសូត្រ ក៏ដូចជាគ្រួសាររបស់គេផងដែរ។ ដូចនេះហើយ អ្នកបង្ហោះផ្សាយមិនថាអ្នកកាសែត ឬជនណាក៏ដោយត្រូវតែជាអ្នកទទួលខុសត្រូវលើការផ្សាយរបស់ខ្លួន។»
«ទីពីរ តាមច្បាប់ចំពោះអនីតិជន គេមានក្រមសីលធម៌វិជ្ជាជីៈត្រឹមត្រូវ ក្នុងនោះមានគោលការណ៍ និងសិទ្ធិជាមូលដ្ឋានរបស់អនីតិជនក្នុងន័យការពារអត្តសញ្ញាណជនសង្ស័យ ឬជាប់ពាក់ព័ន្ធ ខណៈមិនទាន់មានការកាត់សេចក្តីណាមួយពីតុលាការ ថាជននោះមានកំហុស ឬអត់នៅឡើយទេ។ ដូច្នេះ ការសន្និដ្ឋានថាខុស ឬត្រូវធ្វើឲ្យអ្នកផ្សាយកាន់តែមានកំហុស ក្នុងលក្ខខណ្ឌខ្លះទង្វើដែលយើងឃើញវាគ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ។»
មេធាវីរូបនេះបានបង្ហើបថា ករណីហឹង្សារបស់អនីតិជនខាងលើវាអាជារឿងតូចទេ។ ជារឿងតូចព្រោះថា ជារួមគេអាចដោះស្រាយដោយសន្តិវិធីបានដោយមិនបង្កឲ្យប៉ះពាល់ដោយដល់កិត្តិយសខ្លួនឯង គ្រួសារ និងអនាគតដ៏វែងឆ្ងាយរបស់គេឡើយ ប៉ុន្តែបុគ្គលជាអ្នកផ្សាយរូបភាពទៅវិញទេដែលបង្កឲ្យបញ្ហាកាន់តែធំ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជនរបស់ជនអាយុក្រោម១៨ឆ្នាំ ព្រមទាំងប៉ះពាល់ដល់វិជ្ជាជីវៈរបស់ខ្លួនផងដែរ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!