លែងឈឺបេះដូង Selena វិលមកលេងមួយឈុតពណ៌ផ្កាឈូកនេះ ក្មេងស្អាតដូចកាលពី១០ឆ្នាំមុនចឹង!
បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Selena Gomez ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្តដ៏ល្បីឈ្មោះមួយ «The Tonight Show Starring Jimmy Fallon» ដើម្បីចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួន ក៏ដូចជាបទពិសោធន៍នៃជីវិត។
តួយ៉ាង ការបង្ហាញខ្លួនលើកនេះរបស់ Selena បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបCuteៗរបស់នាង ដែលរៀបចំដោយ អ្នកMake Up Artist ជនជាតិវៀតណាមផ្ទាល់ខ្លួន ដែលមានឈ្មោះថា Hung Vanngo។
ជាការពិតណាស់ គួរឲ្យដឹងថា នារាត្រីជជែកកម្សាន្តនេះ Selena បានស្លៀកនូវឈុតពណ៌ស៊ីជម្ពូ ផាត់មុខបែបយុវវ័យ ជាមួយនឹងម៉ូតសក់ទំលាក់សក់មុខ ដែលធ្វើឲ្យនាងមើលទៅកាន់តែស្រស់ស្អាតក្មេងជាងវ័យតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ បើសិនជាយករូបថតរបស់ Selena កាលពីចូលរួមកម្មវិធី "The Tonight Show Starring Jimmy Fallon" នេះកាលពី១០ឆ្នាំមុនវិញ ដែលនាងបានស្លៀករ៉ូបពណ៌ស្វាយ និងបច្ចុប្បន្ននេះនាងបានស្លៀករ៉ូបពណ៌ផ្កាឈូក គឺពិតជាគ្មានអ្វីខុសគ្នាបន្តិចឡើយ មិនថាតែសម្រស់ និងភាពគួរឲ្យស្រលាញ់របស់នាង គឺនៅដដែរតែម្តងផងដែរ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!