មិនធម្មតា ឱក សុគន្ធកញ្ញា ជ្រោងប្អូនស្រីឱ្យក្លាយជាថៅកែ!
ភ្នំពេញ៖ ពិតជាមិនធម្មតាមែន មិនមែនត្រឹមតែជោគជ័យខ្លួនឯងប៉ុណ្ណោះទេ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ចង់ឱ្យប្អូនស្រីរបស់នាងបានជោគជ័យដូចរូបនាងអ៉ីចឹងដែរ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃពុធ ទី១៥ មករានេះ តាមបណ្តោយផ្លូវ២០០៤ គេឃើញវត្តមានតារាស្រីប្រុសល្បីៗជាច្រើនដួងបានចូលរួមអបអរសាទរការបើកសម្ពោធហាងតែគុជ សាខាទី១១ ទល់មុខឈាង និងសាលាអន្តរជាតិ CIA ដែលជាសាខាថ្មី ក្រោមការគ្រប់គ្រងរបស់កញ្ញា ឱក សុគន្ធតាណា ប្អូនស្រីរបស់តារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា។
អ្នកម្តាយវ័យក្មេង សុគន្ធកញ្ញា បានប្រាប់ថា ថ្វីត្បិតពេលដែលប្អូនស្រីចេញរកស៊ីបង្កើតមុខរបសផ្ទាល់ខ្លួនដែលធ្វើឱ្យមានភាពរវល់បែបនេះ និងអាចកាត់បន្ថយការងារជាច្រើនដែលនាងធ្លាប់មានប្អូនស្រីជាជំនួយការជាយូរមកហើយ មានភាពលំបាកបន្តិចក្តី ប៉ុន្តែនាងពេញចិត្តនូវការសម្រេចចិត្តរកស៊ីបែបនេះ។ ដូច្នេះហើយ សុគន្ធកញ្ញា អាចរកអ្នកជំនួសផ្សេងទៀត ដែលអាចធ្វើកិច្ចជំនួសកន្លែងប្អូនស្រី ដែលធ្លាប់ជាជំនួយការពិសេសរបស់នាង។ មិនថាការលើកទឹកចិត្តជម្រុញបន្ថែម និងត្រួសត្រាយផ្លូវសម្រាប់ប្អូនស្រីជាទីស្រលាញ់ប៉ុណ្ណឹងទេ តារាចម្រៀងដែលមានប្រជាប្រិយភាពរូបនេះ ក៏បានជំនួយជាថវិកាបន្ថែមទៀតសម្រាប់អាជីកម្មដែលទើបតែសម្ពោធ នាព្រឹកថ្ងៃទី១៥ មករា នេះផងដែរ។
ប្អូនស្រីតារាល្បីកញ្ញា ឱក សុគន្ធតាណា បានបញ្ជាក់ថា ពីមុនមកនាងមិនធ្លាប់រកស៊ីទេ គឺគ្រាន់តែជួយមើលការខុសត្រូវលើមុខរបរម្តាយកន្លងមក ក៏ដូចជាធ្វើជាជំនួយការផ្ទាល់របស់បងស្រី។ នេះជាលើកដំបូងដែលហ៊ានសម្រេចចិត្តចេញរកស៊ី ព្រោះមានការជំរុញលើកទឹកចិត្តពីបងស្រី និងបងថ្លៃ ព្រមទាំងការជ្រោមជ្រែងថវិកាផងដែរ។
ឱក សុគន្ធតាណា បានបន្តទៀតថា ដើមទុនក្នុងការបើកហាង AN CHA នេះគឺចំណាយអស់ជិត ៥ ម៉ឺនដុល្លារ ក្នុងនោះមានការជួយពីបងស្រីនាង (ឱក សុគន្ធកញ្ញា) ផងដែរ ។ មូលហេតុដែលនាងសម្រេចចិត្តបើកហាងនេះដោយសារនាងស្រឡាញ់ និងចូលចិត្តប្រ៊េន AN CHA ដែលជាប្រ៊េនរបស់កូនខ្មែរសុទ្ធសាធ។
សិល្បករសិល្បការីនីដែលបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមក្នុងពិធីសម្ពោធហាងរបស់ប្អូនស្រី ឱក សុគន្ធកញ្ញា ម្នាក់ៗសុទ្ធតែបានជូនពរនាងឱ្យជោគជ័យក្នុងការរកស៊ី។
ថ្វីត្បិតតែរវល់នៅក្នុងការមើលហាងក្តីតែកញ្ញា ឱក សុគន្ធតាណា នៅតែបន្តជួយមើលការខុសត្រូវបងស្រីរបស់ខ្លួនដូចមុនដដែល៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!