អ៊ីរ៉ាក់ កំពុងពិភាក្សាទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី ស្របពេលអាមេរិកបរិសេធមិនព្រមដកកងទ័ព ចេញពីប្រទេសនេះ
អ៊ីរ៉ាក់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះកំពុងចរចាទិញប្រព័ន្ធការពារមីស៊ីល S-300 របស់រុស្ស៊ី។
តាមការពិត អ៊ីរ៉ាក់បានព្យាយាមពិភាក្សាទិញប្រព័ន្ធការពារមីស៊ីលនេះ ពីប្រទេសរុស្ស៊ីតាំងពីឆ្នាំ ២០១៧ មកម្ល៉េះដូចគន្លងចាស់របស់តួកគី ប៉ុន្តែត្រូវបានរាំងស្ទះក្រោយសហរដ្ឋអាមេរិក។ គេនៅចាំបានថាតួកគីក៏ធ្លាប់បានបញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីដែរ ហើយបានក្លាយជាសកម្មភាពមួយកាន់តែមានភាពតានតឹងរវាងតួកគីជាមួយសហរដ្ឋអាមេរិក។
សមាជិកក្រុមប្រឹក្សារដ្ឋក្រសួងការពារជាតិរុស្ស៊ីលោក Igor Kurushchenko បាននិយាយថា ក្រោយការស្លាប់របស់មេបញ្ជការជាន់ខ្ពស់ប្រទេសអ៊ីរ៉ង់ វាគឺបានបង្ហាញយ៉ាងច្បាស់ពីតម្រូវការសម្រាប់ប្រទេសអ៊ីរ៉ាក់ ដែលត្រូវតែមានប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។ អ៊ីរ៉ាក់ត្រូវតែអាចការពារខ្លួនពីមីស៊ីលដែលបាញ់ចេញពីអាមេរិកនិងអ៊ីរ៉ង់។
ការចរចានៅតែបន្ត បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដកាលពីថ្ងៃទី ២ ខែមករា ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោក Qassem Soleimani ។ ការវាយប្រហារនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីលោក Soleimani បានរៀបចំកុប្បកម្មហឹង្សានៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ។
យោងតាមមន្រ្តីរដ្ឋបាលបានឱ្យដឹងថា វាគឺជាពេលវេលាដើម្បីការពារការវាយប្រហារដែលនឹងមកដល់ចំពោះកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់។ ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានអំពាវនាវម្តងហើយម្តងទៀតឱ្យកងកម្លាំងសហរដ្ឋអាមេរិកត្រូវចាកចេញពីប្រទេស ប៉ុន្តែសំណើមួយនេះ ត្រូវបានច្រានចោលពីសំណាក់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!