តិចច្រឡំនៅស្រុកគេ! តាមពិតការតុបតែងឌីហ្សាញ និងដេគ័រដ៏ស្រស់ស្អាតក្នុងពិធីមង្គលការមួយនេះ នៅស្រុកខ្មែរយើងតើ!

 
 

ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនបានជ្រាបច្បាស់មកហើយថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ មង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព បានរៀបចំធ្វើឡើងយ៉ាងអធិកអធមនៅកោះពេជ្រ ដោយមានការឌីហ្សាញ និងដេគ័រយ៉ាងស្រស់ស្អាតមិនចាញ់នៅបរទេសប៉ុន្មាននោះឡើយ។

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ដោយភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម និងអ្នកលេងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនធំបានលាន់មាត់សរសើរមិនដាច់ថា ដូចនៅឋានសួគ៌ដូច្នោះដែរ។ ហើយក៏មានអ្នកចូលរួមមួយចំនួនធំទៀត ពិតជាចង់ដឹងណាស់ថា តើក្រុមហ៊ុនណាមួយដែលបានរៀបចំឌីហ្សាញយ៉ាងស្រស់ស្អាតបែបនេះក្នុងមង្គលការកូនស្រីរបស់លោកឧកញ៉ា ទ្រី ភាព មួយនេះ? ហើយពួកគេក៏មានបំណងចង់បានការតុបតែងដូច្នេះក្នុងពិធីមង្គលការរបស់ខ្លួនផងដែរ។

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ពិតជាមិនខុសបំណងរបស់អតិថិជនឡើយ ដោយការដេគ័រដ៏ស្រស់ស្អាត និងប្រណីតពោរពេញទៅដោយភាពទាក់ទាញនេះ គឺបានមកពីការតុបតែងរៀបចំពីក្រុមហ៊ុន BLISS Wedding ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាយើង។  

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

តាមការឱ្យដឹងពីម្ចាស់ដេគ័ររបស់ក្រុមហ៊ុន BLISS Wedding គឺបានរចនាឡើងដោយគំនិតច្នៃប្រណីតរបស់ក្រុមការងារខ្លួនពិតៗ មិនចម្លងពីបរទេស ហើយក៏ស្រស់ស្អាតមិនចាញ់ការដេគ័រនៅក្រៅប្រទេសប៉ុន្មានដែរ មើលមួយភ្លែតច្រឡំស្មានតែនៅស្រុកគេ តាមពិតនៅក្នុងស្រុកខ្មែរយើងសោះ៕

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ហ្វេសប៊ុក៖ BLISS Wedding

តោះចង់ដឹងថា ការឌីហ្សាញ និងដេគ័រច្នៃប្រណីតពីក្រុមហ៊ុន BLISS Wedding ក្នុងពិធីមង្គលការកូនស្រីលោកឧកញ៉ា ទ្រី ភាព មានភាពស្រស់ស្អាតខ្លាំងប៉ុណ្ណានោះយើងមកតាមដានទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

ការដេគ័រក្នុងមង្គលការរបស់កូនស្រីលោកឧកញ៉ា ទ្រី ភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម