ហ្វេនៗ នាំគ្នាបារម្ភពីសុខភាពផ្ទៃពោះ ពេជ្រ សូលីកា ក្រោយម្តាយបង្កើតកំពុងកើតរឿង!
នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងកក្រើក ដោយកាលពីព្រឹកមិញនេះ ត្រូវបានគេរាយការណ៍មកថា ម្តាយបង្កើតរបស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីអំពើឃាតកម្មសម្លាប់ទៅលើស្ត្រីរងគ្រោះម្នាក់ ដែលជាភេទទី៣ស្រលាញ់ស្រីដូចគ្នា មានមុខរបរជាអ្នកចងការប្រាក់ ឈ្មោះថា ងិន សុខលី វ័យ៤៨ឆ្នាំ ដែលទីតាំងកើតហេតុស្ថិតនៅក្នុងបុរីមួយកន្លែង។
ដោយឡែក គ្រាន់តែព័ត៌មានមួយនេះបានធ្វើឲ្យការផ្សព្វផ្សាយចេញទៅភ្លាម ក៏បានធ្វើឲ្យបណ្តាសាធារណៈជន ក៏ដូចជាតារារួមសិល្បៈជាមួយនឹង ពេជ្រ សូលីកា ជាច្រើន មានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំង ដោយមិនស្មានថាជនដៃដល់ ឃាតករដៃឆៅរូបនេះ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី គួរឲ្យស្រលាញ់រូបនេះសោះ។ មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា ក៏ទទួលបានប្រតិកម្មយ៉ាងច្រើនផ្សេងៗគ្នា ពីបណ្តាអ្នកនិយមលេងអ៊ីនធើណែតផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា ក្នុងនោះយើងក៏សង្កេតឃើញថា ភាគច្រើនក៏មានប្រិយមិត្តគាំទ្រ ក៏ដូចជាមិត្តៗរួមសិល្បៈជាច្រើន បាននាំគ្នាបង្ហោះសារនិយាយលើកទឹកចិត្តទៅដល់ អ្នកនាង ពេជ្រ សូលីកា និងជាពិសេសគ្រប់គ្នា ក៏មានការព្រួយបារម្ភខ្លាំង ចំពោះសុខភាពកូនក្នុងផ្ទៃរបស់តារាស្រីរូបនេះផងដែរ ដោយសារតែបច្ចុប្បន្ននាងទើបតែពពោះខ្ចីខែនៅក្នុងផ្ទៃ ហើយថែមទាំងជួបហេតុការណ៍ក៏គួរឲ្យរន្ធត់ចិត្តដែលបង្កឡើងដោយអ្នកម្តាយបង្កើតរបស់នាង ផ្ទាល់ដៃថែមទៀតផង ទើបវាកាន់តែធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ ពេជ្រ សូលីកា ក្នុងនាមជាកូនស្រីជនល្មើសយ៉ាងធ្ងន់ធ្ងរតែម្តង៕
ចុះប្រិយមិត្តវិញ មានពាក្យអ្វីដើម្បីលើកទឹកចិត្តដល់ ពេជ្រ សូលីកាអត់?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!