ជាតិមុន មិនដឹងធ្វើបុណ្យអី បានជា ជាតិនេះ ស្រីនាង បានមួយចប់ ទាំងមុខ រូបរាង និងកម្ពស់ដ៏សែនខ្ពស់
ភ្នំពេញ៖ តារាចម្រៀងស្រី សុខ ស្រីនាង នៅតែអាចរក្សាប្រជាប្រិយភាពរបស់នាង នៅដដែល បើទោះបីជា រូបនាងបានប្រឡូកក្នុងសិល្បៈ យូរឆ្នាំប៉ុណ្ណាក៏ដោយ។ ជាពិសេស នៅពេលនាង ជ្រកកោន នៅក្នុងផលិតកម្ម ហង្សមាសនាពេលបច្ចុប្បន្ននេះ គឺសង្កេតឃើញថា រូបនាង កាន់តែឡើងកូដខ្លាំងទៅៗ។
ជាក់ស្តែង សូម្បីតែសម្រស់របស់ ស្រីស្រស់រូបនេះ ក៏នៅតែស្អាតទាក់ភ្នែក មហាជនដដែល ថ្វីបើអាយុរបស់នាង កាន់តែទៅមុខបន្តិចម្តងៗ ព្រោះថា មនុស្សស្រី ឲ្យតែចូលដល់អាយុ៣០ឆ្នាំ នឹងលេចចេញនូវភាពចាស់ហើយ តែសម្រាប់ សុខ ស្រីនាង មិនដឹងធ្វើបុណ្យអ្វី មុខមាត់ សម្រស់ រូបរាងនាង គ្មានប្រែ តាំងពីចូលសិល្បៈមក។
ជាពិសេស អ្វីដែលគ្រប់គ្នា សរសើរនាងមិនដាច់ពីមាត់ ក្រៅពីសម្រស់នោះ គឺត្រង់ថា កម្ពស់របស់នាង ខ្ពស់មិនធម្មតា ដែលភាគច្រើន តារាៗ មិនសូវទទួលបាននូវ ចំណុចនេះប៉ុន្មានទេ អ្នកខ្លះ មុខស្អាតតែអន់កម្ពស់។ ប៉ុន្តែ សុខ ស្រីនាង បានទាំងមុខមាត់ និងកម្ពស់ខ្ពស់ មិនថា នាងស្លៀកឈុតអ្វី ឬក៏ថតបែបណា គឺតែងធ្វើឲ្យ គ្រប់គ្នាពេញចិត្តជានិច្ច៕
ចង់ដឹងថា កម្ពស់របស់សុខ ស្រីនាងសាកសម នឹងរូបរាងប៉ុណ្ណាទៅ មើលជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!