feat1 ពិព័រណ៍ រឿងសិច នៅចិន ធ្វើឲ្យទស្សនិកជនក្ដៅអារម្មណ៍មិនធម្មតា
ប្រជាជនចិនជាច្រើននាក់ បានបញ្ចេញប្រតិកម្មប្រឆាំងខ្លាំងៗចំពោះពិព័រណ៍ផលិតផលសិចអន្តរជាតិមួយ ដែលបានរៀបចំឡើងនៅស្រុក Dalian ខេត្ត Liaoning កាលពីថ្ងៃទី១ ខែសីហា កន្លងទៅ។ ក្នុងនោះបុរសស្ត្រីវ័យកណ្ដាលមួយក្រុម បាននាំគ្នាគប់ពងទាស្អុយ ទៅលើតារាសិចស្រីរបស់ជប៉ុន ២នាក់នៅលើឆាក និងបានស្រែកខ្លាំងៗថា “ចេញពីប្រទេសចិនឲ្យឆាប់!”។
អ្នកតវ៉ាទាំងនោះបាននិយាយដោយខឹងសម្បារថា “ពួកយើងសូមប្រឆាំងដាច់ខាតចំពោះការផ្សព្វផ្សាយផលិតផលសិចនៅទីនេះហើយពួកយើងនឹងវែកមុខពួកប៉ូលិសទាំងអស់ដែលបានគាំទ្រការតាំងពិព័រណ៍មួយនេះ”។ ពួកគេក៏បានទាមទារឲ្យតារាសម្ដែងរឿងសិចមកពីប្រទេសជប៉ុនទាំងនោះចេញពីប្រទេសចិនផងដែរ។
ជាលទ្ធផលក្រុមអ្នកតវ៉ាមួយចំនួន ត្រូវប៉ូលិសឃាត់ខ្លួន។ នេះបើយោងតាមក្រុមហ៊ុន Sunxuan Media ដែលជាអ្នករៀបចំពិព័រណ៍នេះឡើង។
ទោះយ៉ាងណា ការស្ទាបស្ទង់មតិមួយដែលធ្វើឡើងតាមរយៈបណ្ដាញសង្គមចិន Weibo បានបង្ហាញថា ៤៨,៣ភាគរយ ក្នុងចំណោមអ្នកចូលរួមបោះឆ្នោតទាំងចំនួន ២៤៣៤នាក់ បានគាំទ្រចំពោះក្រុមអ្នកតវ៉ាទាំងនេះ និងបានលើកឡើងថាពិព័រណ៍សិចស៊ីខ្លាំងបែបនេះ គឺមិនគួរឲ្យមាននៅប្រទេសចិនឡើយ ៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!