តួឯកប្រុសក្នុងរឿងTitanicបរិច្ចាគជិត១៦លានដុល្លារដើម្បីសង្គ្រោះសត្វកម្រ
ថ្មីៗនេះ លោក Leonardo DiCaprio ដែលត្រូវបានគេស្គាល់ថាជាតួឯកប្រុសក្នុងរឿងTitanicបានបញ្ជាក់ថា លោកនឹងបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១៥.៦ លានដុល្លារអាមេរិក ដើម្បីជួយ ដល់សត្វកម្រ។
តាមគម្រោង ការបរិច្ចាគខាងលើនឹងធ្វើឡើងតាមរយៈមូលនិធិ Leonardo DiCaprio របស់លោក ក្នុងន័យការពារទីជម្រកសម្រាប់សត្វព្រៃ និងជួយសង្គ្រោះសត្វដែលងាយរងគ្រោះពីការផុតពូជនៅលើពិភពលោក។
តាមការបង្ហើប ទឹកប្រាក់បរិច្ចាគរបស់លោកDiCaprio ត្រូវបានបម្រុងទុកសម្រាប់គម្រោងជួយសង្រ្គោះសត្វដែលងាយមានគ្រោះថ្នាក់ក្នុងបញ្ជីសត្វជិតផុតពូជ ឬពូជសត្វដែលកំពុងរងការគំរាមកំហែងដោយសារការបំផ្លាញជម្រក ក៏ដូចជាកំពុងរងការប្រម៉ាញ់ដូចជាសត្វកវែងជាដើម។
គួរបញ្ជាក់ថា តាមរយៈមូលនិធិ លោកបានរៃអង្គាសថវិកាបានរាប់លានដុល្លារសម្រាប់គម្រោងផ្សេងៗដែលមានការចូលរួមពីសមាសភាព៤០ប្រទេសផ្សេងគ្នា។ ជាការកត់សម្គាល់លោក DiCaprio បានក្លាយជាអ្នកគាំទ្រដ៏សកម្មមួយរូប ដែលបានបរិច្ចាគធនធានរបស់ខ្លួនដើម្បីបរិស្ថាន។ លោកក៏ធ្លាប់បានឈ្នះពានរង្វាន់មិនតិចដែរដោយសារការបរិច្ចាគកន្លងមក៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!