ក្តៅៗ! អ៊ីរ៉ង់បាញ់មីស៊ីលចូលក្នុងមូលដ្ឋានទ័ពអាកាសរបស់អាមេរិកជាច្រើនគ្រាប់ នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)
អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ការវាយប្រហារនេះគឺជាការសងសឹកបន្ទាប់ពីមេបញ្ជាការកំពូលរបស់ប្រទេសលោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងបាកដាដតាមបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។
មន្ទីរប៉ង់តាហ្គោននិយាយថា យ៉ាងហោចណាស់ទីតាំងមូលដ្ឋានទ័ពពីរត្រូវបានវាយប្រហារគឺនៅអ៊ីរ៉ាប៊ីលនិងអាល់អាសាដ។ គេនៅមិនទាន់ច្បាស់ទេថា តើមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់។
អ្នកនាំពាក្យសេតវិមានលោក Stephanie Grisham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានដឹងអំពីរបាយការណ៍នៃការវាយប្រហារទៅលើទីតាំងនានារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រធានាធិបតីត្រូវបានគេរាយការណ៍សង្ខេបនិងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ព្រមទាំងពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់លោក។ ឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការស្លាប់របស់លោក Soleimani កាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បាននិយាយថា យើងកំពុងព្រមានដល់សម្ព័ន្ធមិត្តអាមេរិកទាំងអស់ ដែលបានផ្តល់មូលដ្ឋានរបស់ពួកគេដល់កងទ័ពភេរវករ ហើយបានបន្ថែមទៀតថា ទឹកដីណាដែលជាចំណុចចាប់ផ្តើមនៃសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវក្លាយជាគោលដៅបាញ់ប្រហារទាំងអស់។ ការវាយប្រហារបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចុះសពលោក Soleimani បានបញ្ចប់។
ទូរទស្សន៍ Al Mayadeen បាននិយាយថា ការបាញ់ផ្លោងជាលើកទីពីរបានកើតឡើងនៅអ៊ីរ៉ាប៊ីលភ្លាមៗ ក្រោយពីរ៉ុក្កែតទីមួយបានវាយប្រហារលើមូលដ្ឋានទ័ពនៅអាល់អាសាដ។ នៅព្រឹកថ្ងៃដដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ការដកកងទ័ពរបស់សហ
រដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់គឺជារឿងអាក្រក់បំផុតសម្រាប់ប្រទេសនេះ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីមានលិខិតមួយដែលយោធាអាមេរិកបាននិយាយថាត្រូវបានផ្ញើខុសទៅនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដែលវាទំនងជាការយល់ព្រមនឹងសំណើរបស់សមាជិកសភាអ៊ីរ៉ាក់ដើម្បីសុំសហរដ្ឋអាមេរិកឱ្យដកកងទ័ពចេញ។ គួររម្លឹកដែរថា សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៥,០០០ នាក់ កំពុងឈរជើងនៅអ៊ីរ៉ាក់៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!