គង់​ សុជាតិ លេង Fashion ម៉ាឆ្ងាញ់​ថ្ងៃ​សម្ពោធ​ Major Cineplex

 
 

រាប់​ថយក្រោយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ គឺ​នៅ​សល់​ពេល​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិធី​សម្ពោធ​ផ្លូវ​ការ​រោងភាពយន្ត Major Cineplex នឹង​មក​ដល់​ហើយ។ ពិធី​ការិនី​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អ្នក​នាង​ គង់ សុជាតិ បាន​បង្ហើប​ប្រាប់ Sabay ថា អ្នក​នាង​នឹង​លេង​រ៉ូប​ពណ៌​ទឹក​មាស លាយ​ខ្មៅ​ សម្រាប់​ចូលរួម​កម្មវិធី​ដ៏​អស្ចារ្យ ​នៃ​ថ្ងៃ​បើក​សម្ពោធ​រោងកុន​លំដាប់​អន្តរជាតិ​របស់​ខ្មែរ។


អ្នក​ច្នៃ​ម៉ូដ​កំពុង​ប្រញាប់ប្រញាល់​ធ្វើ​ឲ្យ​រួចរាល់​នៅ​មុន​ថ្ងៃ​សម្ពោធ​រោង​កុន​មក​ដល់។ “រ៉ូប​ប្រភេទ​នេះ​គឺ​ខ្ញុំ​មិន​ដែល​ស្លៀក​ពី​មុន​មក​នោះ​ទេ ប៉ុន្តែ ថ្ងៃ​នេះ​ខ្ញុំ​លេង​ឈុត​នេះ​ម្ដង​ ដោយ​អ្នក​ច្នៃ​ម៉ូដ​សុទ្ធតែ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​អ្នក​ច្នៃ​ម៉ូដ។ អ្នក​គង់​ សុជាតិ និយាយ​។

បើ​ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាង គង់ សុជាតិ មិន​បាន​បង្ហើប​ពី​តម្លៃ​ថា ម៉ូដ​ដែល​អ្នក​កំពុង​កុម្ម៉ង់​នោះ​ថ្លៃ​ប៉ុន្មាន​នៅ​ឡើយ​ទេ គ្រាន់​តែ​អ្នក​នាង​បង្ហើប​ថា អ្នក​នាង​បាន​​កុម្ម៉ង់​កាត់​នៅ​ហាង ខ្មែរ​សម័យ​ថ្មី។ ម៉ូដ​ដែល​អ្នក​នាង​បាន​សម្រេច​យក​គឺ​ពណ៌​ទឹក​មាស​លាយ​ខ្មៅ ដែល​តម្រូវ​ឲ្យ​សក្ដិសម​កម្មវិធី ​ដែល​ប្រើប្រាស់​ស្លាក​សញ្ញា​ផ្សេងៗ​ពណ៌​ទឹក​មាស។

“ត្បឹតតែ​ខ្ញុំ​បាន​ច្នៃម៉ូដ​តាម​បែប​បស្ចិម​ប្រទេស​ក្ដី ប៉ុន្ដែ ខ្ញុំ​មិន​ភ្លេច​ឡើយ​​ប្រពៃណី​ខ្មែរ​ គឺ​នៅ​ក្នុង​ច្នៃ​ម៉ូដ​​នេះ​ ក៏​នៅ​តែ​រក្សា​ឲ្យ​បាន​នៅ​អ្វី​ដែល​ជា​លក្ខណៈ​ពណ៌​សម្បុរ​ជា​ខ្មែរ​ដែរ”។ អ្នកនាង ​គង់ សុជាតិ​ និយាយ​បន្ថែម។

អ្នក​នាង គង់ សុជាតិ ដែល​ជាពិធី​ការិនី​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់ ទាំង​​នៅ​លើ​វិថី​សិល្បៈ​​ និង ក្រុម​គ្រួសារ។ អ្នក​នាង​ សុជាតិ ទើប​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ លោក ជាវិបុល កាល​ពី​ចុង​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ។

ប្រិយមិត្ត​ចង់​ឃើញ​ អ្នកនាង ​គង់ សុជាតិ ស្រស់​ស្អាត​កម្រិត​ណា កុំ​ភ្លេច​ទៅ​ចូលរួម​ពិធី​សម្ពោធ​ផ្លូវ​ការ ​នៃ​រោងភាពយន្ត​លំដាប់​អន្តរជាតិ​ Major Cineplex នៅ​ AEON Mall ជាន់​ទី ២៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម