សត្វអូដ្ឋជាង១ម៉ឺនក្បាលនឹងត្រូវបាញ់សម្លាប់ចោល ព្រោះពួកវាផឹកទឹកច្រើនពេក
អូស្រ្តាលី៖ សត្វអូដ្ឋបូកពីរជាច្រើនក្បាលនៅអូស្ត្រាលីខាងត្បូង នឹងត្រូវគេសម្លាប់ចោល ដើម្បីកាត់បន្ថយបរិមាណទឹកដែលពួកវាផឹក ព្រោះក្នុងស្ថានភាពពេលនេះជារដូវរាំងស្ងួតដែលកំពុងខ្វះខាតទឹក។
សត្វអូដ្ឋជាង ១០,០០០ក្បាល នឹងត្រូវបាញ់សម្លាប់ ដោយអ្នកជំនាញខាងបាញ់កាំភ្លើងពីលើឧទ្ធម្ភាគចក្រដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃពុធនេះ ដើម្បីកុំឱ្យពួកវាផឹកទឹកច្រើនពេកនៅតាមតំបន់ភាគខាងត្បូងនៃប្រទេសអូស្រ្តាលី ដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួត។
អាចជាហេតុផលមួយទៀត គឺដោយសារពួកគេមានក្តីបារម្ភថា សត្វកំពុងតែបង្កឲ្យមានការឡើងកំដៅផែនដី ដោយសារតែពួកវាបញ្ចេញនូវឧស្ម័នមេតានស្មើនឹងមួយតោនកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំ។
លោកស្រី Marita Baker សមាជិកក្រុមប្រឹក្សាភិបាលបានប្រាប់ទៅសែត The Australian ថា “ យើងកំពុងរស់នៅទាំងសភាពក្តៅខ្លាំង និងមិនមានផាសុកភាពឡើយព្រោះសត្វអូដ្ឋជាច្រើនបានបំផ្លាញរបង ហើយខ្លះចូលក្នុងផ្ទះដើម្បីរកទឹកតាមរយៈចំហាយម៉ាស៊ីនត្រជាក់”។
អ្នកនាំពាក្យមន្ទីរបរិស្ថាននិងទឹករបស់តំបន់ភាគខាងត្បូងអូស្ត្រាលីបាននិយាយថា ការកើនឡើងនូវចំនួនសត្វអូដ្ឋបានបង្កបញ្ហាជាច្រើននៅក្នុងតំបន់។ ខណៈសត្វអូដ្ឋខ្លះស្លាប់ដោយសារការស្រេកទឹកឬជាន់គ្នាដើម្បីផឹកទឹក ។ ក្នុងករណីខ្លះសត្វអូដ្ឋងាប់ បានបំពុលប្រភពទឹកនិងកន្លែងធ្វើកសិកម្មសំខាន់ៗទៀត។
ចំនួនសត្វអូដ្ឋត្រូវបានប៉ាន់ស្មានថាមានរហូតដល់ទៅ ១,២ លានក្បាលនៅអូស្ត្រាលី គេនឹងត្រូវចំណាយពេល៥ ថ្ងៃ ដើម្បីសំលាប់អូដ្ឋ១ម៉ឺនក្បាល ចំណែកសាកសពរបស់អូដ្ឋទាំងនោះ នឹងត្រូវទុកហាលថ្ងៃ មុនពេលគេយកវាទៅដុតឬកប់៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!