ហួសចិត្ត! ដេញកាប់ប្រពន្ធរត់ផ្អើលពេញភូមិ និងដេញមិនទាន់ក៏មកកាប់ក្មេងស្រីវិញ
WARNING: GRAPHIC IMAGES
ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ បានរងរបួសរយះកំភួនជើងឆ្វេង ដោយសារតែជនប្រមឹកម្នាក់ដេញកាប់ប្រពន្ធមិនទាន់ ក៏ងាកមកកាត់ក្មេងស្រី បណ្ដាលឲ្យរងរបួស ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែមេសានេះ នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគីរី ។
លោកប៉ែន សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកជលគីរី បានឱ្យដឹងថា នៅមុនពេលកើតហេតុជនបង្កឈ្មោះ សូត្រ សេក អាយុ៥៦ឆ្នាំ បានផឹកស្រាស្រវឹង ហើយបានស្រែកឡូឡានិងដេញកាប់ប្រពន្ធរត់ពេញភូមិ ។ ប៉ុន្តែនៅពេលដេញកាប់ប្រពន្ធមិនទាន់ក៏ត្រឡប់បកក្រោយវិញ ស្រាប់តែឃើញជនរងគ្រោះឈ្មោះ ជ្រឿន គិមបួយ អាយុ១៦ឆ្នាំ កំពុងអង្គុយលើជណ្តើ បានស្ទុះទៅកាប់ចំកំភួនជើងឆ្វេង បណ្ដាលឲ្យរងរបួសស្ទើរដាច់កំភួនជើងតែម្ដង ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋ និងប្រជាការពារក៏បានដេញចាប់ជនដៃដល់ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ ។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជលគីរី ។
ជុំវិញករណីខាងលើត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ជនដៃដល់ គឺផឹកស្រាស្រវឹងជេរនឹងរករឿងប្រពន្ធជារៀងរាល់ថ្ងៃ ៕



ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!