ពលរដ្ឋហៅត្រាក់ទ័រមកឈូសដើម្បីទាញយកសពប្រពន្ធចេញ…ឃើញហើយសង្វេគ
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីជាប្រពន្ធជាអ្នកស៊ីញ៉ូដើម្បីឱ្យប្តីរីយ៉ែរថយន្តដែលមានដឹកទំនិញថយក្រោយ លុះពេលឃើញរថយន្តដឹកទំនិញនោះផ្អៀង ក៏រត់ទៅប្រាប់ប្តីដែរ តែប្តីស្តាប់មិនឮ ស្រាប់តែជាន់ហ្គែរបន្ថែមល្បឿន បណ្តាលឱ្យរថយន្តដឹកទំនិញនោះក្រឡាប់សង្កត់ពីលើប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុ ត្រូវបានគេហៅត្រាក់ទ័រមកឈូសរថយន្តដឹកទំនិញនោះដើម្បីទាញយកសពជនរងគ្រោះចេញមកក្រៅ ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៧ មេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៥៧ A ស្ថិតនៅខាងលិចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក ប្តីឈ្មោះ យ៉េន សារ៉ាត អាយុ៤៤ឆ្នាំ ។ ប្តីប្រពន្ធទាំង២នាក់រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ក្រុងកំពង់ចាម ខេត្តកំពងចាម ។




ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!