ព័ត៌មានលំអិតជុំវិញការស្លាប់របស់ គ្រូបង្ហាត់ ក្បាច់ គុន យុទ្ធ ក្រមខម ពៅ សុខចាន់ គឺដោយសារក្រឡាប់រថយន្តនៅជើងភ្នំ ខេត្តព្រះវិហារ ពេលត្រឡប់មកពីបង្ហាត់ក្បាច់គុន ដល់បូលីសព្រំដែន
(ភ្នំពេញ)៖ ការស្លាប់របស់លោក ពៅ សុខចាន់ ដែលជាគ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម ប្រចាំសហពន្ធ័យុទ្ធក្រម ខមកម្ពុជា និងជាគ្រូបង្ហាត់ប៉ូលីសព្រំដែន បានធ្វើឱ្យសិស្សច្បង និងសិស្សប្អូន រួមអាជីព ព្រមទាំងបងប្អូនជិត ឆ្ងាយដែលស្គាល់លោក មានការក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ព្រោះមិនត្រឹមតែបាត់បង់មនុស្សល្អក្នុង សង្គមម្នាក់នោះទេ ថែមទាំងជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបផងដែរ ដោយសារលោក គឺជា បុគ្គលម្នាក់ បានសាបព្រោះនូវក្បាច់គុនខ្មែរ ដល់យុវវជនជំនាន់ក្រោយជាច្រើននាក់។
បើតាមលោក នរៈ តខ្លា ដែលត្រូវជាសិស្សច្បងធំ របស់លោក ពៅ សុខចាន់ បានថ្លែងប្រាប់ Fresh News និង Khmer Talking ឱ្យដឹងថា លោក ពៅ សុខចាន់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ក្រឡាប់រថ្តយន្ត ខណៈដែលលោក និងក្រុមការងារពីរនាក់ផ្សេងទៀត ជិះរយន្តតាមជើងភ្នំនៃខេត្តព្រះវិហារ ត្រឡប់មកពីបង្ហាត់ ក្បាច់គុន ដល់ប៉ូលីសព្រំដែនវិញ នៅវេលាម៉ោង ប្រមាណជាង ៥ល្ងាច កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩។ លោក នរៈ តខ្លា ថា ក្នុងហេតុការណ៍ក្រឡាបរថយន្តនេះ គឺលោក ពៅ សុខចាន់ ផ្ទាល់ជាអ្នកបើករថយន្ត និងអ្នករួមការងារពីរនាក់ផ្សេងទៀត ជាអ្នករួមដំណើរ ហើយមូលហេតុ គឺដោយសារជិះតាមជើងភ្នំជ្រុលចង្កូត ក៏បណ្តាលឱ្យរថយន្តក្រឡប់តែម្តង ធ្វើឱ្យអ្នករួមដំណើរពីរនាក់ រងរបួសស្រាល តែអកុសលអីតែលោក ពៅ សុខចាន់ រងរបួសធ្ងន់ រហូតបាត់បង់ជីវិត ពេលបញ្ចូនមកសង្គ្រោះនៅមន្ទីពេទ្យ។
លោក រនៈ តខ្លា បានឱ្យដឹងថា មុនពេលស្លាប់បាត់បង់ជីវិត ក្រុមការងារបានបញ្ចូន លោក ពៅ សុខចាន់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ បន្ទាប់ពីពិនិត្យឃើញថា ប៉ះពាល់ក្បាលខ្លាំង ក៏បញ្ចូនបន្ត មកមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ តែជាអកុសលក្រុមគ្រួពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ដោយលោក សុខចាន់ បានស្លាប់បាត់បង់ជីវិតទៅហើយ នៅវេលាប្រមាណម៉ោង ១០ យប់ ថ្ងៃទី០៧។
គួរជម្រាប់ លោក ពៅ សុខចាន់ គឺជាគ្រូបង្ហាត់ក្បាច់គុណ យុទ្ធក្រមខមមួយរូប ប្រចាំសហពន្ធ័យុទ្ធក្រមខមកម្ពុជា និងមានតួនាទីជាមន្ត្រីបូលីសផងដែរ។ មុនពេលបាត់បង់ជីវិត លោកបានធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីបង្ហាត់ ក្បាច់គុន ដល់ប៉ូលីសព្រំដែន ប៉ុន្តែជាអកុសក៏បានជួបគ្រោះថ្នាក់ខាងលើ បាត់បង់ជីវិតតែម្តង។ បច្ចុប្បន្នក្រុម គ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណីសាសនា នៅស្រុកកំណើត ដែលមានទីតាំងនៅស្រុកពាមជរ ខេត្តព្រៃវែង ខណៈសាកសពនឹងត្រូវបូជាតាមសាសនា នៅវេលាម៉ោង ១០យប់ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩នេះ៕




មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!