កូនស្រី៣ឆ្នាំរុញទ្វាររបើកឃើញម្តាយស្តែងនឹងភ្នែក… ភ័យរត់ចេញស្រែកផ្អើល
រាជធានីភ្នំពេញ ៖ បុរសជាងទងម្នាក់មានប្រពន្ធនិងកូនមួយទៅហើយ បែរជាលួចមានស្រីកំណាន់រហូតមានផ្ទៃពោះ២ខែទៀត ដោយសារតែភ្លើងប្រចណ្ឌស្រីកំណាច់ខ្លួនឯងបានយកខ្សែភ្លើងឆក់នាងរហូតដល់ស្លាប់ រួចអា.ករបន្ថែម ហើយយកក្រម៉ាមកចង.កសម្លាប់ខ្លួនឯងតាមក្រោយ លុះកូនស្រីអាយុ៣ឆ្នាំរុញទ្វាររបើកឃើញទើបដឹងរឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោ១០និង៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលលេខស៊ី១៣ ក្រុម១ ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
បុរសជាជនបង្កខាងលើនេះឈ្មោះទុយ រ៉ាន អាយុ៣៩ឆ្នាំ មុខរបរជាងទង (ជាងមាស) មានប្រពន្ធកូនប្រុសម្នាក់អាយុប្រមាណ១០ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 បិទតែម350 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AJ-4378។ ចំណែកស្ត្រីកំណាន់ត្រូវបុរសរូបនេះសម្លាប់ឈ្មោះណុង ស្រីមិ អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានផ្ទៃពោះ២ខែ និងមានកូនស្រីម្នាក់ជាមួយប្តីដើមអាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។
តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បន្ទាប់ពីប្តីដើមនាងត្រូវជាប់ពន្ធធនាគារ២ឆ្នាំ នាងអត់មានលុយចិញ្ចឹមកូន និងបង់លុយថ្លៃផ្ទះជួលទេ ក៏ចេញទៅធ្វើការក្នុងខារ៉ាអូខេយីហោ (ស្ពានមាស) តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបបានស្គាល់គ្នាជាមួយបុរសជាឃាតកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមក។
ប្រភពបន្តទៀតថា បន្ទាប់ពីស្គាល់គ្នាបុរសនេះបានឲ្យនាងឈប់ពីការងារនៅទីនោះហើយជួលបន្ទប់ឲ្យរស់នៅជាមួយគ្នាដូចប្តីប្រពន្ធមិនបានរៀបការនោះទេ តាំងពីរស់នៅជាមួយគ្នាមក បុរសនោះមិនសូវទៅរួមរស់ជាមួយប្រពន្ធដើមទេយូរៗទៅម្តង ហើយតែងប្រចណ្ឌនាងជាស្រីស្នេហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ។ ក្រោយមកបុរសជាប្តីដើមរបស់ស្ត្រីរងគ្រោះនៅសល់តែ៤ទៅ៥ខែទៀតនឹងចេញពីពន្ធធនាគារហើយ ចំណែកបុរសជាឃាតករក៏ដឹងរឿងរាវ ហើយធ្លាប់ប្រាប់ស្ត្រីរងគ្រោះថា បើប្តីចេញពីពន្ធធាគារវិញ រូបគេនឹងចេញលុយឲ្យប្តីដើមនោះដាច់គ្នាដើម្បីយកនាងធ្វើជាប្រពន្ធ ព្រោះរូបគេស្រាលាញ់នាងខ្លាំងណាស់ អត់នាងមិនបានឡើយ។
ប្រភពដដែលបន្តទៀតថា នៅមុនកើតហេតុ គេឃើញពួកគេទាំង២នាក់ឈ្លោះប្រកែកគ្នាខ្លាំង ណាស់រហូតផ្អើលអ្នកជិតខាង ចំពោះមូលហេតុឈ្លោះប្រកែកគ្នានេះសង្ស័យបុរសជាឃាតករប្រចណ្ឌរឿងប្តីដើមជិតចេញពីពន្ធនាគារនេះ ។ បន្ទាប់មកពួកគេទាំង២នាក់ក៏ចូលក្នុងបន្ទប់ជួល រួចបិទទ្វារជិតតែមិនបានចាក់គន្លឹះទេ ហើយកូនស្រីអាយុ៣ឆ្នាំរត់ទៅលេងផ្ទះអ្នកជិតខាងហើយ ខណៈពេលគេឮសូរសំឡេងអ្នកទាំង២នាក់ឈ្មោះប្រកែកគ្នាខ្លាំងៗ មួយសន្ទុះក្រោយមកក៏ស្ងាត់ទៅវិញ ស្របពេលនោះកូនស្រីមកផ្ទះវិញរុញទ្វាររបើកឃើញបុរសជាប្តីកំពុងអារកម្តាយជិតដាច់ ហើយឃើញបុរសនោះដេកអោបសពម្តាយ នាងក៏រត់ទៅស្រែកប្រាប់អ្នកជិតខាងឲ្យមកជួយ។
ប្រភពបន្តទៀតថា ភ្លាមៗនោះអ្នកជិតខាងមានការភ្ញាក់ផ្អើលបាននាំគ្នាមកមើល ស្រាប់តែបុរសជាឃាតករបានងើបរត់មកចាក់គន្លឹះទ្វារបន្ទប់ជួល ខ្លាចប្រជាពលរដ្ឋវាយស្លាប់ក៏យកក្រម៉ាចងភ្ជាប់ទៅនឹងមេដំបូលដែកបន្ទប់ជួលចង.កសម្លាប់ខ្លួនឯងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានរាយការណ៍បន្តទៅខាងជំនាញមកធ្វើការត្រួតពិនិត្យ ទើបដឹងថា ជាករណីសម្លាប់ស្រីកំណាន់ហើយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយបុរសជាឃាតករយកខ្សែភ្លើងឆក់នាងរហូតដល់ស្លាប់ រួចយកកាំបិតបុ័ងតោអាករថែមទៀត ហើយយកក្រម៉ាចងភ្ជាប់ទៅនឹងដែកមេដំបូលបន្ទប់ជួលចងកសម្លាប់ខ្លួនឯងតាមក្រោយ។
បន្ទាប់ពីសមត្ថកិច្ចជំនាញត្រួតពិនិត្យសពរួចរាល់ហើយបានប្រគល់សពស្ត្រីរងគ្រោះឲ្យក្រុមយកទៅធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ ចំណែកសពរបុរសជាឃាតករប្រគល់ឲ្យប្រពន្ធដើមយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕







មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!