Sornram ប្រើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងសាមញ្ញខ្លាំងមែនទែន ទោះបីខ្លួនមានឈ្មោះជាតារាសម្តែងល្បីល្បាញប្រចាំប្រទេស!
ថៃ៖ តារាសម្តែងប្រុស Sornram ជាតារាមួយដួង ដែលនៅតែមានប្រជាប្រិយភាពជានិច្ចនៅក្នុងដួងចិត្តរបស់អ្នកគាំទ្របានយូរឆ្នាំ និងមិនចាញ់អ្នកសិល្បៈរួមជំនាន់របស់លោកនោះទេ។ ប៉ុន្តែបើក្រឡេកមកមើលពីជីវិតប្រចាំថ្ងៃរបស់តារាប្រុសរូបនេះវិញគឺពិតជាសាមញ្ញ និងធម្មតាខ្លាំងណាស់ មិនហាយសូរ ឬទាន់សម័យដូចតារាផ្សេងៗឡើយ។
ជាក់ស្តែង ជារៀងរាល់ថ្ងៃគេតែងឃើញលោក Sornram ទិញចំណីអាហារញ៉ាំតាមផ្លូវ ញ៉ាំអាហារតាមវាលស្រែ ញ៉ាំអាហារនៅលើកាំជណ្តើរ ចូលញ៉ាំអាហារតាមហាងអាហារតូចៗ ដោយមិនប្រកាន់ខ្លួនជាតារាល្បីល្បាញអ្វីនោះទេ។
មិនតែប៉ុណ្ណោះ លោកក៏ជាមនុស្សម្នាក់ ដែលមានចិត្តសប្បុរសចូលចិត្តជួយអ្នកដទៃ និងមានសទ្ធាជ្រះថ្លាក្រោកមកដាក់បាត្រលោកតាំងពីព្រឹកព្រលឹមផងដែរ។
ចំណុចទាំងអស់នេះហើយ ដែលបានធ្វើឱ្យគេចាប់អារម្មណ៍ និងនៅតែចូលចិត្តលោក Sornram ដដែល ទោះបីជាបច្ចុប្បន្ននេះលោកមិនបានលេងរឿង ឬថតឃោសនាអ្វីច្រើនដូចកាលពីមុនក៏ដោយ។
គួរឱ្យដឹងផងដែរថា ពេលនេះលោក Sornram ក៏ត្រៀមនឹងក្លាយទៅជាឪពុករបស់គេផងដែរ ក្រោយពេលចុះអេតាស៊ីវិលស្របច្បាប់ជាមួយនឹងភរិយាកាលពីថ្ងៃទី ២១ ខែកញ្ញា កន្លងទៅនេះ៕
ទស្សនារូបភាពខាងក្រោមដោយមេត្រី៖












មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!