កូរ៉េខាងត្បូង ជួបមហាគ្រោះមហន្តរាយ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ឆេះរាលដាលដល់ទីក្រុងជាច្រើន
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្សប្រមាណជាង ៤,២០០នាក់ ត្រូវបានជម្លៀសចេញទៅកន្លែងសុវត្ថិភាព និងផ្ទះប្រជាពលរដ្ឋប្រមាណ ៤០០ខ្នង ត្រូវបានលេបត្របាក់ក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃដ៏សាហាវមួយនេះក្នុងប្រវត្តិសាស្រ្ត នៅកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មានបរទេសធំៗជាច្រើនបានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីភ្លើងឆេះព្រៃដ៏ធំសម្បើមមួយ បានឆាបឆេះលេបត្របាក់ប្រទេសកូរ៉េខាងត្បូង ស្របពេលអាជ្ញាធរបានប្រកាសថា វាគឺជាគ្រោះមហន្តរាយដ៏កម្រ។ ដូច្នេះពួកគេបានដាក់ពង្រាយឡានពន្លត់អគ្គីភ័យចំនួន ៩០០គ្រឿង និងអ្នកពន្លត់អគ្គីភ័យ និងសមត្ថកិច្ចពាក់ព័ន្ធរាប់ពាន់នាក់ដើម្បីបង្ក្រាបអគ្គីភ័យមួយនេះ។

ក្រោយមក នៅតាមបណ្តាសារព័ត៌មានធំៗជាច្រើន រួមមាន CNN, BCC, Daily Mail និងនៅតាមបណ្តាញសង្គមនានា បានចែករំលែករូបភាពភ្លើងឆាបឆេះដ៏សាហាវនេះ ដែលបានលេបប្រាក់អគារជាច្រើនខ្នងទាំងយប់ និងពោរពេញទៅដោយផ្សែងខ្មៅងងឹតហោះពាសពេញមេឃនៅក្នុងខេត្ត Gangwon ។
បន្ថែមពីនេះទៀត គ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះបានកើតឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ នៅតំបន់ភ្នំ Goseong ភាគឦសាននៃទីក្រុងសេអ៊ូល ហើយមានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រពីព្រំដែនជាប់ប្រទេសកូរ៉េខាងជើងដែលតំបន់នោះគឺជាតំបន់មានអាវុធនុយក្លេអ៊ែរថែមទៀត។
យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ដោយសារតែកម្លាំងខ្យល់បក់បោកខ្លាំង ដូច្នេះមហាគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះ បានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈទីក្រុងជិតៗជាច្រើន រួមមាន ទីក្រុង Sokcho, ទីក្រុង Gangneung និងទីក្រុង Donghae ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា ផ្ទះជាង ៤០០ខ្នង និងដីស្រែប្រមាណ ៥០០ហិកតាត្រូវបានបំផ្លិចបំផ្លាញក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះ។


បន្ថែមពីនេះទៀត ភ្លើងឆេះព្រៃនេះ ក៏បានលេបប្របាក់អាគាររាប់ពាន់ខ្នង ដោយក្នុងនោះរួមមាន មន្ទីរពេទ្យ សាលារៀន ផ្ទះ និងកន្លែងកម្សាន្តនានាជាច្រើនទៀត សុទ្ធសឹងតែត្រូវបានបំផ្លាញក្នុងគ្រោះមហន្តរាយមួយនេះ។
យ៉ាងណាមិញ យោងតាមទិន្នន័យបណ្តោះអាសន្នបានឱ្យដឹងថា មនុស្សប្រមាណ ៤,២០០នាក់ត្រូវបានជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព, បុរសម្នាក់បានស្លាប់ និង៣៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះ។
ដោយឡែក សមត្ថកិច្ចពាក់ព័ន្ធក៏បាននឹងកំពុងតែដុតដៃដុតជើង ដើម្បីពន្លត់អគ្គិភ័យនេះ ហើយក៏កំពុងតែជួយមនុស្សឱ្យទៅទីទួលមានសុវត្ថិភាពផងដែរ៕
សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖









មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!