កាដូចូលឆ្នាំពីសម្តេចតេជោ…១២០គ្រឿងសម្រាប់៧ថ្ងៃត្រៀមឱ្យជិះគ្មានអស់មួយរៀល !
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ប្រជាពលរដ្ឋដែលជិះរថយន្តក្រុងចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ នឹងមិនតម្រូវឲ្យបង់ថ្លៃនោះឡើយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញចំនួន១២០គ្រឿង នឹងត្រូវបញ្ចេញសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ខាងមុខនេះ ដើម្បីបញ្ចប់ការដំឡើងថ្លៃឈ្នួលរថយន្តរបស់ក្រុមហ៊ុនឯកជន ។
ថ្លែងក្នុងពិធីជួបជុំពិសារភោជនាហារជាមួយគ្រួសារកីឡាជាតិ កាលពីល្ងាចថ្ងៃទី៤ ខែមេសា សម្តេចតេជោ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលចេញដំណើរទៅតាមបណ្តានានា អាចធ្វើដំណើរជាមួយរថយន្តក្រុងសាធារណៈ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ។
សម្តេចបញ្ជាក់ថា «ឱកាសនេះជូនព័ត៌មានចំពោះកីឡាករ កីឡាការិនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា នៅថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា នេះ រយៈពេល៧ថ្ងៃសាលាក្រុងភ្នំពេញនឹងដាក់រថយន្តក្រុងចំនួន១២០គ្រឿង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋរបស់យើងពីរាជធានីភ្នំពេញទៅតាមខេត្ត និងពីខេត្តយើងមកភ្នំពេញវិញ ដោយមិនគិតប្រាស់សម្រាប់បងប្អូន ។
ព្រោះខ្ញុំមិនចង់និយាយពីបញ្ហាច្រំដែលៗ ជាមួយនឹងម្ចាស់រថយន្តទៀតទេ កាលមុននេះប៉ុន្មានឆ្នាំហើយ ដែលខ្ញុំបានអំពាវនាវ ឱ្យពួកគេ គឺកុំដំឡើងប្រាស់នៅក្នុងពេលចូលឆ្នាំ និងពេលភ្ជុំ ក៏ប៉ុន្តែមួយចំនួនក៏បានស្តាប់ មួយចំនួនមិនបានស្តាប់ទេ ដូច្នេះហើយ បានជាយើងដាក់រថយន្ត របស់យើងតែម្តង ។ ទៅតាមផ្លូវ ដែលរួមមានផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ដែរ នឹងចាប់ផ្តើមចេញដំណើរចាប់ផ្តើមនៅថ្ងៃទី១២ខែមេសាតែម្តង។
ហើយក្នុងនោះផ្លូវជាតិលេខ ១ភ្នំពេញ កណ្តាល ស្វាយរៀងចំនួន ៥គ្រឿង ភ្នំពេញ កណ្ដាល ព្រៃវែងចំនួន៥គឿងសរុបចំនួន១០គឿង។ ផ្លូវជាតិលេខ២ ភ្នំពេញទៅតាកែវ ចំនួន៥គ្រឿង។ ផ្លូវជាតិលេខ ៣ ភ្នំពេញទៅកែបចំនួន ៥គ្រឿង ភ្នំពេញទៅកំពតចំនួន៥ គ្រឿងសរុបចំនួន១០គ្រឿង។ ផ្លូវជាតិលេខ៤ ភ្នំពេញទៅកំពង់ស្ពឺ ចំនួន៣គ្រឿង ភ្នំពេញទៅក្រុងព្រះសីហនុចំនួន៧ គ្រឿងសរុបចំនួន ១០គ្រឿង។
ផ្លូវជាតិលេខ ៥ ភ្នំពេញទៅកំពង់ឆ្នាំង ចំនួន ៥គឿង ភ្នំពេញទៅពោធិ៍សាត់ ចំនួន១០ គ្រឿង ភ្នំពេញទៅបាត់ដំបងចំនួន ១៥គ្រឿង ភ្នំពេញទៅបន្ទាយមានជ័យ ១៥គឿង សរុបចំនួន៤៥គ្រឿង។ ផ្លូវជាតិលេខ ៦ ភ្នំពេញទៅកំពង់ធំ ចំនួន៥ គ្រឿង ភ្នំពេញទៅសៀមរាបចំនួន ១៥គ្រឿង សរុប ចំនួន២០ គ្រឿងសម្រាប់ផ្លូវជាតិលេខ៦។ ផ្លូវជាតិលេខ ៦ និងផ្លូវជាតិ លេខ៧ ពីភ្នំពេញទៅកំពង់ចាម ចំនួន៥គ្រឿង ភ្នំពេញទៅត្បូងឃ្មុំ ចំនួន៥ គ្រឿងសរុប ចំនួន១០ គ្រឿង។ ផ្លូវជាតិលេខ ៧ និងផ្លូវជាតិលេខ ៨ ភ្នំពេញទៅក្រចេះ ចំនួន៥គ្រឿង ភ្នំពេញទៅស្ទឹងត្រែងចំនួន ៥ គ្រឿងសរុប ចំនួន១០ គ្រឿង។
ដូច្នេះយើងមានទាំងអស់ ចំនួន១២០ គ្រឿងសម្រាប់ការជូនដំណើររបស់ប្រជាពលរដ្ឋរបស់យើង ចេញទៅចូលឆ្នាំហើយនឹងត្រឡប់ចូលក្រុងភ្នំពេញវិញ។ ពួកគាត់អាចធ្វើដំណើរ ជ្រើសរើសតាមផ្លូវនេះ។ ដូច្នេះខ្ញុំគិតថាចូលឆ្នាំឆ្នាំនេះមានភាពសប្បាយរីករាយរបស់ប្រជាជនរបស់យើងក្នុងការធ្វើដំណើរ» ៕



ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!