បើកបង្ហាញកន្លែងសម្រាល និងតម្លៃស្នាក់នៅ ព្រមទាំងថ្លៃសម្រាលកូនប្រុសស្រីភ្លោះ របស់ Margie!
ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កាលពីយប់មិញនេះ តារាសម្ដែងស្រី អ្នកនាង Margie បានសម្រាលបានកូនប្រុសស្រីភ្លោះដ៏គួរឲ្យស្រលាញ់ ដោយក្នុងក៏មានការចូលរួមអបអរសាទរជាច្រើន ពីសំណាក់មហាជន និងមិត្តសិល្បៈផងដែរ។
ជាមួយគ្នានេះ ការសម្រាលកូនស្រី កូនប្រុសភ្លោះដ៏គួរឲ្យស្រលាញ់របស់អ្នកនាង កាលពីនាពេលថ្មីៗនេះដែរ ក៏ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់ ពីបន្ទប់សម្រាកក្រោយសម្រាល ដែលមានការរៀបចំយ៉ាងពិសេសតែម្ដង។
យ៉ាងណាមិញ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ចំពោះតម្លៃស្នាក់នៅនឹងថ្លៃសម្រាលកូនប្រុសស្រីភ្លោះលើកដំបូង របស់អ្នកនាង Margie គឺពិតជាថ្លៃមិនធម្មតាឡើយ ដោយសារតែអ្នកម្ដាយរូបនេះសម្រេចចិត្តយក ការថែទាំសុខភាពសម្រាល សុទ្ធតែលំដាប់VIP ដែលបូកសរុបទាំងថ្លៃស្នាក់នៅ និងការវះកាត់ផងនោះ គឺបានចំណាយសរុបប្រមាណជាង២លាន ៦សែនបាត ផងដែរ។
ទន្ទឹមនឹងតម្លៃដ៏ថ្លៃនេះដែរ ក៏មានមហាជនដែលជាអ្នកគាំទ្រជាច្រើន បាននិយាយថាវាក៏សាកសម ទៅតាមជីវិតគ្រួសារលំដាប់អ្នកមានដូចជាពួកគេ ហើយការចំណាយនេះ ក៏មិនស្ដាយដែរ សម្រាប់ជម្រើសដែលល្អបំផុតសម្រាប់Margie និងកូនប្រុសស្រីភ្លោះរបស់នាង៕
សូមទស្សនាទិដ្ឋភាពបន្ទប់ស្នាក់នៅរបស់ Margie ខាងក្រោមនេះ៖








មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!