ព្រោះតែអាណិត អូនតូច ស៊ីវ ហេង ទិញកង់ថ្មីឲ្យក្មេងស្រីដ៏កម្សត់

 
 

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ច្បាស់ជានៅចាំមិនទាន់ភ្លេចនោះទេ នូវកុមារីដ៏គួរឲ្យស្រលាញ់ ណូ ឈួស៊ីវហេង ដែលជាអតីតបេក្ខភាពដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងកម្មវិធីនោះ។

តួយ៉ាង ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ នាងតូច ស៊ីវហេង បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយក្មេងស្រីកម្សត់ម្នាក់ ដែលមានជីវភាពខ្វះខាត ប៉ុន្តែនាងនៅតែតស៊ូទៅរៀន ធ្វើឲ្យប្អូនស្រីខ្លោចចិត្តអាណិតជាខ្លាំង។ ដោយក្នុងនោះ ស៊ីវហេង បានសម្រេចចិត្ត សុំម៉ាក់ទិញកង់ថ្មីឲ្យក្មេងស្រីកម្សត់នោះ ដើម្បីទុកជិះទៅរៀន ដោយបានរៀបរាប់ថា៖

«ថ្ងៃនេះបងមុន្នីបានមកលេងផ្ទះខ្ញុំ ហេីយខ្ញុំក៏បានជូនកង់មួយនិងខេាអាវព្រមទាំងថវិការបន្តិចបន្តួចជូនដល់គាត់បងមន្នី គាត់ថាពេលទៅរៀនគាត់អត់មានអីជិះទៅរៀនទេ ពីផ្ទះដល់សាលាប្រហែល៣ ទៅ៤kgម៉ែត ដេីរទៅឆ្ងាយខ្ញុំលឺចឹងអាណិតគាត់ខ្លាំងណាស់ ខ្ញុំក៏បានសុំម៉ាក់ ថាម៉ាក់ខ្ញុំអាណិតបងមន្នីណាស់ពេលទៅរៀនដេីរឆ្ងាយអត់មានអីជិះ ខ្ញុំចង់សុំកង់ម៉ាក់ទិញឲ្យខ្ញុំនឹងជូនដល់គាត់ម៉ាក់គាត់ថាឲ្យបានខ្ញុំសប្បាយចិត្តណាស់អរគុណម៉ាក់ៗ» ។

ទង្វើនេះបានធ្វើឲ្យ ទស្សនិកជន ពេញចិត្តប្អូនស្រីកាន់តែខ្លាំង ព្រោះតែនៅក្មេងសោះ នាងតូចនេះ មានចិត្តសប្បុរសធម៌ គួរឲ្យសរសើរទៅហើយ៕

ស៊ីវ ហេង
ស៊ីវ ហេង
ស៊ីវ ហេង
ស៊ីវ ហេង
ស៊ីវ ហេង

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម