ផ្ទុះអ្នកស៊ែរ ពេញហ្វេសប៊ុក ពេលឃើញវីដេអូដ៏ក្តុកក្តួល របស់Pat Napapa (មានវីដេអូ)
ថៃ៖ ជីវិតរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព នាង Pat Napapa ត្រូវបានគេដឹង និងជ្រាបច្បាស់ថា នាងជាតារាមួយរូប ដែលខុសពីតារាដទៃតែងតែជួបនូវសុភមង្គលជានិច្ច ក៏ប៉ុន្តែចំណែកឯតារារូបនេះវិញ មិនសូវមានសុភមង្គលនោះទេ ពោលគឺនាងតែងតែជួបរឿងកម្សត់នៅក្នុងជីវិតជាច្រើនដង។
ដូចប្រិយមិត្តបានដឹងហើយថា ស្វាមីរបស់តារារូបនេះត្រូវបានជាប់គុក អស់រយៈពេលជាច្រើនឆ្នាំ ខណៈពេលដែលនាងត្រូវរកប្រាក់ចិញ្ចឹមមើលថែកូនប្រុសជាទីស្រលាញ់ តែម្នាក់ឯង តែទោះជាត្រូវជួបរឿងពិបាកទាំងនេះ តារារូបនេះនៅតែខំប្រឹងដើម្បីគ្រួសារដដែល ស្របពេលដែលមានមនុស្សជាច្រើន នៅជុំវិញនាងបានលើកទឹកចិត្ត។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ មិត្តរួមសិល្បៈរបស់នាងប៉ុន្មាននាក់ បានធ្វើឲ្យតារារូបនេះទប់អារម្មណ៍ពុំបាន សម្រក់ទឹកភ្នែកទាំងកណ្តាលឆាក នៅមុខអ្នកទស្សនាជាច្រើននាក់។ ដោយក្នុងនោះឃើញថាពួកគេបានលើកយកបទចម្រៀងមួយបទ មកច្រៀងឲ្យនាងស្តាប់ ដើម្បីធ្វើការលើកទឹកចិត្តដល់នាង ឲ្យដើរទៅមុខជាបន្ត។
ដោយសារតែអត្ថន័យចាក់ដោតអារម្មណ៍របស់នាង បានធ្វើឲ្យទឹកភ្នែកក៏ហូរចុះមក ទោះបីជានាងខំប្រឹងទប់មិនឲ្យហូរប៉ុណ្ណា។ ជាមួយគ្នានេះ កូនប្រុសរបស់នាងក៏បានដើរមក ធ្វើឲ្យនាងកាន់តែក្តុកក្តួលក្នុងចិត្ត កាន់តែខ្លាំងឡើងទៀត។
ក្រោយពីបានទស្សនាវីដេអូនេះ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រក់ទឹកភ្នែកទៅតាមរូបនាង និងមានអ្នកស៊ែរច្រើនសន្ធឹកសន្ធាប់ គួរឲ្យកត់សម្គាល់៕
ប្រភពវីដេអូ៖4 โพดำ
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖





មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!