មុខតារាស្រីខ្មែរប៉ុន្មានដួងនេះ ស្អាតខ្លាំងពេក ដល់ថ្នាក់គេគិតថា....
ភ្នំពេញ៖ ក្នុងសម័យបច្ចុប្បន្ននេះ ការកែសម្ផស្ស ជារឿងធម្មតាទៅហើយ សម្រាប់ តារាៗល្បីៗ ព្រោះថា ពីធម្មជាតិ មិនអាចឲ្យស្អាតឥតខ្ចោះ១០០ភាគរយនោះទេ ទាល់តែ មានការកែកុន បន្តិចបន្តួចខ្លះ។
ក្នុងនោះដែរ ក៏មានតារាភាគច្រើន បានទៅកែសម្រស់ លើផ្នែកមួយចំនួន ដែលពួកគេ មិនពេញចិត្តជាដើម។ ហើយក៏មានតារាខ្លះទៀត នៅតែរក្សាមុខមាត់របស់ពួកគេ ឲ្យនៅធម្មជាតិដដែល តែបែរជា មានអ្នកខ្លះ បានគិតថា ពួកគេ បានកែសម្រស់ដែរ ព្រោះថា ទម្រង់មុខ និងរួមទាំងផ្នែកផ្សេងៗ ដូចជា ច្រមុះ មាត់ ហាក់ដូចជា កែកុនខ្លាំងណាស់។
តារាស្រីខ្មែរ ដែលគេស្មានថាពួកគេ ទៅកែកុនសម្រស់ មានដូចជា កញ្ញា ម៉ាក សែនសូនីតា កញ្ញា ជេស៊ីកា កញ្ញា យ៉ែម ស្រីពេជ្រ សាត រស្មី ជាដើម ទាំងដែលការពិត ពួកគេ មិនដែលឆ្លងកាត់ មុខកាំបិតសូម្បីតែមួយដង៕
តោះទៅមើល មុខរបស់តារាទាំងនោះ ដែលគេគិតថា កែសម្ផស្ស ជាមួយខ្មែរឡូតទាំងអស់គ្នា៖
១) ម៉ាក សែនសូនីតា៖ ចំពោះពាក្យថា កែសម្ផស្ស គឺវាសុំាត្រចៀក សូនីតាហើយ ព្រោះថា ស្ទើរតែគ្រប់ពេល មហាជន តែងតែគិតថា មុខដ៏ស្រស់ស្អាតរបស់នាង គឺកែសម្ផស្ស សុទ្ធសាធ មិនថា ច្រមុះ ទម្រង់មុខ និងមាត់នោះទេ។ ប៉ុន្តែធាតុពិតទៅ គឺរូបនាង មិនដែលបាន ទៅកែកុន ឆ្លងកាត់មុខកាំបិត ម្តងណាឡើយ៕


២) ជេស៊ីកា៖ បើទោះបីជា នាងជាតារាទើបប្រឡូកក្នុងសិល្បៈក៏ដោយ តែរូបនាង ទទួលបានការចាប់អារម្មណ៍ ពីមហាជន។ ជាក់ស្តែង ក៏មានមនុស្សមិនតិចទេបានគិតថា ទម្រង់មុខ និង ច្រមុះ របស់ជេស៊ីកា បានថែមថយ ទើបមើលទៅស្រស់ស្អាតបែបនេះ។
ប៉ុន្តែតាមការពិតទៅ រូបនាង មិនដែលទៅកែកុនសម្រស់អ្វីបន្តិចសោះតែម្តង ហើយជារឿយៗ នាងក៏តែងបង្ហាញមុខរបស់នាង កាលពីក្មេងឲ្យមហាជនបានឃើញ ដើម្បីសបញ្ជាក់ថា នាងពិតជា មានមុខបែបនេះមែន តាំងពីក្មេង។


៣) សាត រស្មី៖ បើទោះបីជាពេលនេះ រូបនាង មិនសូវខ្វល់ខ្វាយ ក្នុងវិស័យថតកុនក៏ដោយ ក៏នៅតែមាន មនុស្សជាច្រើន ចាប់អារម្មណ៍លើនាងដដែល។ ជាពិសេស សាត រស្មី ក៏ជាតារាមួយ ក្នុងចំណោមតារាដទៃ ដែលគេគិតថា រូបនាងបានទៅវះកាត់កែសម្ផស្ស ត្រង់ទម្រង់មុខ និង មាត់ជាដើម ទាំងដែលគ្រប់ពេល នាងតែងព្យាយាមអះអាងថារូបសម្រស់របស់នាង មិនថែមថយ ក៏មិនសូវមានគេជឿនាង ប៉ុន្មានដែរ។


៤) យ៉ែម ស្រីពេជ្រ៖ ដោយសារតែ ច្រមុះ និងចង្ការរបស់នាង ស្រួចខុសពីធម្មតា ទើបធ្វើឲ្យ គេគិតខុសថា នាងបានឆ្លងកាត់កែសម្ផស្ស មុនពេលចូលសិល្បៈ។ ប៉ុន្តែតាមពិតទៅ រូបនាង បានអះអាងថា មុខរបស់នាង គឺបែបនេះ តាំងពីក្មេងមកម្ល៉េះ។


មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!